Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតទឹកស្អាតចំនួន ២ កំពុងដំណើរការសាងសង់នៅរាជធានីភ្នំពេញ

បានផុស

នៅ

នៅរាជធានីភ្នំពេញមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ២ កន្លែងដែលកំពុងដំណើរការសាងសង់ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត។

១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១-២ មានសមត្ថភាពផលិតស្អាតសរុបជិត ៤ សែនម៉ែត្រគូប (៣៩០.០០០) ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ មានសមត្ថភាពផលិតទឹកស្អាត ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

នៅពាក់កណ្តាលឆ្នាំ ២០២៣ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងនឹងសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិតជិត ២ សែន ម៉ែត្រគូបក្នុងមួយថ្ងៃ (១៩៥.០០០) ដែលនឹងជួយកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ។

នៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩​ម៉ឺនម៉ែត្​រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ ៦៤ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤ នាទីutes មុន

តម្លៃមាសដាំក្បាលចុះ នៅចំពេលអាមេរិក-ចិន ទម្លាក់ពន្ធ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌា បញ្ជូននាវាចម្បាំង នាវាផ្ទុកយន្តហោះនិងនាវាមុជទឹក ទៅកៀក ប៉ាគីស្ថាន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

ព័ត៌មានជាតិ១០ នាទីutes មុន

មូលនិធិគន្ធបុប្ផា ចាត់ទុកបេសកម្មជិះកង់ជាង២ម៉ឺនគីឡូម៉ែត្រ ដើម្បីកុមាររបស់ទីវ តារារិទ្ធិ ថាមានគុណតម្លៃខ្លាំង ចំពោះកុមារកម្ពុជា

ព័ត៌មានជាតិ១៣ នាទីutes មុន

បញ្ហាក្មេងទំនើង រដ្ឋមន្ត្រីមហាផ្ទៃ ថា មិនមែនជាសមត្ថកិច្ចផ្ដាច់មុខរបស់អាជ្ញាធរ តែអាណាព្យាបាលត្រូវសហការ

Sokha Hotels

ព័ត៌មានពេញនិយម