សេដ្ឋកិច្ច
តម្លៃមាសដាំក្បាលចុះ នៅចំពេលអាមេរិក-ចិន ទម្លាក់ពន្ធ
តម្លៃហាងឆេងមាសបានធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃច័ន្ទនេះ នៅចំពេលដែល សហរដ្ឋអាមេរិក និងចិន បានប្រកាសព្រមព្រៀងទម្លាក់អត្រាពន្ធរៀងៗខ្លួន ក្នុងនោះអាមេរិកទម្លាក់ពន្ធលើទំនិញចិនពី ១៤៥% មកនៅ ៣០% ខណៈចិនទម្លាក់ពន្ធលើទំនិញអាមេរិកពី ១២៥% មកត្រឹម ១០%។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីថា មាសកំពុងជួញដូរក្នុងតម្លៃ ៣ ៨៨៥ ដុល្លារ ក្នុងមួយតម្លឹង ដែលបានធ្លាក់ចុះជិត ១០០ ដុល្លារ ដោយសារការរក្សាអត្រាការប្រាក់អាមេរិក និងការធូរស្រាលនៃសម្ពាធពន្ធរវាងចិន-អាមេរិក។
លោក ឡុង សំណាង យល់ថា៖ «កត្តាពីរធ្វើឱ្យមាសធ្លាក់ចុះ ទី១ គឺពាក់ព័ន្ធជាមួយប្រាក់ដុល្លារសហរដ្ឋអាមេរិក រក្សាអត្រាការប្រាក់ ៤,៥ ដដែល ទោះបីជាការរក្សាអត្រាការប្រាក់ ៤,៥ ដើម្បីទប់ អតិផរណាក្នុងការកើនឡើងនៅពេលខាងមុខ ដោយសារការដាក់សម្ពាធពន្ធ ក៏កម្រិតនៃប្រាក់ដុល្លារនៅរក្សាតម្លៃល្អ»។

ម្យ៉ាងទៀត តម្លៃមាសអាចថយចុះបន្ថែមទៀត ចំពេលដែលហានិភ័យនៃភូមិសាស្រ្តនយោបាយថយចុះ និងកំណើនឡើងវិញនៃប្រាក់ដុល្លារ។
សហរដ្ឋអាមេរិក បានព្រមព្រៀង ទម្លាក់ពន្ធទំនិញនាំចូលពីចិនពី ១៤៥ ភាគរយ មកនៅ ៣០ ភាគរយ ខណៈចិនតម្លាក់ពី ១២៥ ភាគរយ លើទំនិញអាមេរិក មកត្រឹម ១០ ភាគរយ ចាប់ពីខែឧសភា ឆ្នាំ ២០២៥។
សម្រាប់ហាងឆេងមាសក្នុងស្រុក តាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣៩៥ ដុល្លារ ក្នុងមួយជី នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


