Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបគ្រោងដាក់ឱ្យប្រើប្រាស់នៅខែឧសភា

បានផុស

នៅ

លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាបមានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិត ៦ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃគ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ ឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះអនុវត្តឡើងដោយឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧ គីឡូម៉ែត្រកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀក ប៉េងគៀង បានបន្ដថា រោងចក្រផលិតទឹកស្អាតនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ ២០២០ នៅលើផ្ទៃដីចំនួន៤ហិកតា ដោយចំណាយថវិកាសរុបប្រមាណ ១១៥ លានដុល្លាអាមេរិក ក្រោមគម្រោងឥណទានរបស់អង្គការ JACA ដែលអាចផលិតទឹកស្អាត និងចែកចាយទឹកទៅដល់ប្រជាពលរដ្ឋប្រើប្រាស់បានជាង៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ដោយបានបូមទឹកពីបឹងទន្លេសាប ហើយការផលិតទឹកស្អាតនេះ មិនត្រឹមតែចែកចាយប្រើប្រាស់នៅក្នុងក្រុងសៀមរាបប៉ុណ្ណោះទេ ថែមទាំងមានគម្រោងចែកចាយទៅដល់ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ ស្រុកសូទ្រនិគម នៅភូមិធម្មជាតិរុនតាឯក ភូមិធម្មជាតិពាក់ស្នែង និងស្រុកប្រាសាទបាគងផងដែរ ខណៈរោងចក្រថ្មីនេះ មានអាងស្ដុកទឹកទុកចំណុះមួយម៉ឺនម៉ែត្រគូប ហើយអាចបន្តការចែកចាយទឹកស្អាតបានដែរ បើទោះបីដាច់ប្រព័ន្ធចរន្ដអគ្គីសនីក៍ដោយ។

សូមបញ្ជាក់ថា បច្ចុប្បនេះ ខេត្ដសៀមរាបមានរោងចក្រផលិតទឹកស្អាតចំនួន៣កន្លែងហើយ ដោយពីរកន្លែងមានទីតាំងស្ថិតនៅសង្កាត់ទឹកវិល អាចផលិតទឹកសម្រាប់ប្រើប្រាស់បានជាង២ម៉ឺន៥ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលរាប់ទំាងរោងចក្រថ្មីនៅសង្កាត់ជ្រាវផង អាចចែកចាយនិងផលិតទឹកស្អាតបានជិត១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនិងមានសម្ថភាពគ្រប់គ្រងទៅលើតម្រូវការទឹកស្អាតនៅក្រុងសៀមរាបរហូតដល់ទៅឆ្នាំ២០៣០។

អនុវត្តតាមអនុសាសាន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញក្រុមការងារសាងសង់បំពង់មេនាំទឹកស្អាតជូនប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក តបណ្តាញមេ និងបណ្តាញចែកចាយប្រវែង ៦៧,៣៣ គីឡូម៉ែត្រ ហើយគម្រោងនេះនឹងបញ្ចប់នៅខែឧសភា ឆ្នាំ២០២៣ និងសាងសង់បំពង់មេនាំទឹកស្អាតទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងអនុវត្តបានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយគម្រោងនេះនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម