ព័ត៌មានជាតិ
តើសភាពាណិជ្ជកម្ម មានតួនាទីអ្វីខ្លះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ?
សភាពាណិជ្ជកម្មកម្ពុជា ជាសភាពាណិជ្ជកម្មថ្នាក់ជាតិតែមួយគត់ដែលតំណាងឲ្យការការពារផលប្រយោជន៍ដល់វិស័យឯកជន។ ភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មកម្ពុជា គឺធ្វើជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល និងផ្តល់យោបល់ផ្សេងៗស្តីពីព័ត៌មានសេដ្ឋកិច្ច និងវិនិយោគ។ តើសភាពាណិជ្ជកម្មកម្ពុជាមានប្រវត្តិយ៉ាងណា ហើយមានតួនាទីអ្វីខ្លះក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ?

ដំបូងឡើយ សភាពាណិជ្ជកម្មមានត្រឹមតែក្របខណ្ឌរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ក្រោមការដឹកនាំដោយអ្នកឧកញ៉ា ថេង ប៊ុនម៉ា។ ក្នុងឆ្នាំ១៩៩៩ អ្នកឧកញ៉ា សុខ គង់ ក៏បានជាប់ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ បន្ទាប់ពីអ្នកឧកញ៉ា ថេង ប៊ុនម៉ា។
ក្រោយមក សភាពាណិជ្ជកម្មត្រូវបានបង្កើតឲ្យមានជាបន្តបន្ទាប់នៅតាមខេត្តមួយចំនួនថែមទៀត ហើយក៏បានប្រមូលផ្ដុំសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំងនោះ ដើម្បីបង្កើតឲ្យមានជាសភាពាណិជ្ជកម្មកម្ពុជាឡើង។ ការបង្កើតសភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០០៥ គឺមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ មកទល់ពេលនេះ សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មថ្នាក់រាជធានី-ខេត្តចំនួន១៨ ដែលតំណាងឲ្យរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងនៃការការពារផលប្រយោជន៍វិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ។ សភាពាណិជ្ជកម្មកម្ពុជាបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលលើអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធិភាព និងដើម្បីបង្កលក្ខណៈធុរកិច្ចឲ្យកាន់តែល្អប្រសើរឡើង។
បើយោងតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្ដនៃសភាពាណិជ្ជកម្មកម្ពុជា បានកំណត់តួនាទី-ភារកិច្ចមួយចំនួនដូចខាងក្រោម៖
- សភាពាណិជ្ជកម្មកម្ពុជាចូលរួមអនុវត្តគោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្ម
- ផ្តល់យោបល់ និងព័ត៌មានស្តីពីសេដ្ឋកិច្ច និងវិនិយោគជូនរាជរដ្ឋាភិបាល
- ជាដៃគូចរចាជាមួយរាជរដ្ឋាភិបាល
- ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រៅប្រទេស
- បង្កើតវគ្គបណ្តុះបណ្តាលដល់គ្រឹះស្ថានអាជីវកម្ម
- ចូលរួមសកម្មភាពជាមួយសភាពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

សភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិជាច្រើន រួមមាន៖ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ ក្រុមប្រឹក្សាធុរកិច្ចឡានឆាង-មេគង្គ ក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ ក្រុមប្រឹក្សាធុរកិច្ចអាស៊ានកូរ៉េ បណ្តាញផលិតករអាស៊ានជាដើម។ ក្នុងនោះ សភាពាណិជ្ជកម្ម ក៏បានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបរទេសប្រចាំនៅកម្ពុជា ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅឯបរទេសដែរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
កាលពីឆ្នាំ២០១៨ សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មអន្តរជាតិចំនួន២៦ នៅកម្ពុជា បានចុះអនុស្សារណៈ យោគយល់គ្នាក្នុងការផ្តល់សិទ្ធទាំងស្រុងឲ្យសភាពាណិជ្ជកម្មកម្ពុជា មានសិទ្ធតំណាងស្របច្បាប់ក្នុងការសម្រេចចិត្ដជាឯកច្ឆ័ន្ទ ហើយក៏ជាស្ថាប័នតំណាងតែមួយគត់ក្នុងការមានសិទ្ធសន្ទនាលើកពីបញ្ហា និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងបញ្ហាប្រឈមណាមួយដែលអាចនឹងមានផលប៉ះពាល់ដល់អាជីវកម្មរបស់វិស័យឯកជន ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


