ព័ត៌មានជាតិ
វិស័យឯកជននៅកម្ពុជារួមគ្នាដោះស្រាយផលប៉ះពាល់នានាពីបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ ដើម្បីកសាងនូវភាពធន់ និងទំនុកចិត្តលើការវិនិយោគ
ស្របពេលដែលស្ថានភាពបញ្ហាភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃបន្តអូសបន្លាយពេលជាងមួយខែមកហើយ ចាប់តាំងពីការបង្ករជំលោះពីភាគីថៃ ជាពិសេសការសម្រេចបិទច្រកទ្វារព្រំដែនដោយឯកតោភាគី អរិយភាពនេះបានកំពុងតែបង្អាក់ដល់ការរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេស ការដោះដូរទំនិញ ទេសចរណ៍ ការកើនឡើងនៃបន្ទុកបំណុលគ្រួសារ និងចរន្តពលកម្មជាដើម។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) តំណាងផ្នែកឯកជនកាលពីថ្ងសទី៣០ ខែមិថុនាបានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាគម និងសភាពាណិជ្ជកម្ម-ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ ដែលមានភាពជាតំណាងរបស់ខ្លួននៅកម្ពុជា សម្រាប់ កិច្ចប្រជុំផ្នែកឯកជន ស្តីពី “ការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍ លើផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពី ស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ”។ កិច្ចប្រជុំនេះមានការចូលរួមមកពីគ្រប់ភាគីពាក់ព័ន្ធ សមាគមជាតិ អន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា សហប្រធានក្រុមការងារទាំងអស់ និងធុរជនធំជាច្រើនរូប។ នេះបើយោងតាមCCC។
CCC ថា៖«គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើបញ្ហាសំខាន់ ដើម្បីធ្វើការវាយតម្លៃពីបញ្ហាប្រឈម សំណើ និងសំណូមពរផ្សេងៗ ព្រមទាំងស្វែងរកចម្លើយជាយុទ្ធសាស្ត្រដែលសមស្រប និងបង្កើនកិច្ចសហការណ៍ផ្តល់ជាដំណោះស្រាយលើផលប៉ះពាល់កំពុងជួបប្រទះក្នុងកាលៈទេសៈនេះ»។

នៅក្នុងកិច្ចប្រជុំនោះ សមាជិកមកពីវិស័យនានាបានលើកឡើងនូវបញ្ហា យោបល់សំខាន់ៗ រួមមាន៖ វិបត្តិព្រំដែនកម្ពុជា-ថៃកំពុងបង្កការរាំងស្ទះដល់ពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងចរន្តពលកម្ម; វិស័យមីក្រូហិរញ្ញវត្ថុ (ស្ថាប័នឥណទានខ្នាតតូច បានសម្គាល់ហានិភ័យប្រព័ន្ធ ប្រសិនបើពលករកម្ពុជានៅថៃ ត្រឡប់មកវិញហើយជួបការលំបាកក្នុងការសងបំណុល);ការរាំងស្ទះលំហូរពាណិជ្ជកម្ម បង្កឲ្យតម្លៃដើមបង្កើតរោងចក្រខ្ពស់ឡើងនៅក្បែរព្រំដែន ខណៈដែលការស្វែងរកអ្នកផ្គត់ផ្គង់ជំនួសនៅតែពិបាក;
សម្រាប់ វិស័យទេសចរណ៍ គឺចរន្តទេសចរធ្លាក់ចុះយ៉ាងខ្លាំងនៅសៀមរាប និងភ្នំពេញ ដោយការស្វែងរកអន្តរជាតិចំពោះកម្ពុជាក៏បានធ្លាក់ចុះ ២០% ផងដែរ; ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងមានការបត់បែន ដែលធ្វើឲ្យក្រុមហ៊ុនផលិតអាហារកម្ពុជាកំពុងបង្កើនផលិតកម្ម ជាពិសេសសំរាប់សម្រាប់ទីផ្សារម៉ាឡេស៊ី និងវៀតណាម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់។
ប្រទេសកាណាដាក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងទីផ្សារកម្ពុជា; និង វិស័យកសិកម្ម ដោយផ្តោតលើបញ្ហាជីកសិកម្ម និងការផ្លាស់ប្តូរដោយរហ័សនៃប្រភពផ្គត់ផ្គង់អាចគំរាមកំហែងសន្តិសុខអាហារ និងបានពិភាក្សាលើវិស័យផ្សេងៗជាច្រើនទៀត ផងដែរ។ នេះបើយោងតាម CCC។

លោក Arnaud Darc សហប្រធាន វេទិការរដ្ឋាភិបាល-វិស័យឯកជន ក្រុមការងារ «ឃ» និងជានាយកប្រតិបត្តិក្រុមហ៊ុន Thalias Co., Ltd. បានលើកឡើងនៅក្នុងបណ្តាញសង្គមផ្លូវការរបស់លោកថា បន្ទាប់ពីកិច្ចប្រជុំជាមួយ CCC លោកក៏បានស្នើរដល់អង្គប្រជុំឱ្យមានការជួបជុំពិភាក្សាលម្អិតមួយកម្រិតទៀតនៅថ្ងៃទី១១ ខែកក្កដាខាងមុខនេះ ដើម្បីរៀបចំទិន្នន័យឆ្លងវិស័យ កញ្ចប់សំណើគោលនយោបាយច្បាស់លាស់ និងបង្ហាញអនុសាសន៍ផ្នែកឯកជនដល់វេទិកា G-PSF និងក្រសួងពាក់ព័ន្ធសំខាន់ៗ។
លោកថា៖«ការណ៍នេះមិនមែនគ្រាន់តែជាការប្រជុំមួយទេ។ វានិយាយអំពីការកំណត់នូវគំរូថា សម្រាប់ប្រទេសកម្ពុជានៅពេលមានការរំខានណាមួយកើតឡើងនោះ យើងមិនខ្ចៈខ្ចាយពេលវេលានោះទេ គឺយើងមកពីវិស័យឯកជននឹងរួមគ្នាសម្របសម្រួល។ សូមចាត់ទុកពេលនេះមិនមែនជាវិបត្តិរយៈពេលខ្លីផ្សេងទៀតដើម្បីគ្រប់គ្រងនោះទេ ប៉ុន្តែជាចំណុចដ៏សំខាន់ ដើម្បីកសាងប្រទេសកម្ពុជាកាន់តែមានអធិបតេយ្យភាព កាន់តែមានភាពធន់ និងបង្កើនទំនុកចិត្តដល់វិនិយោគិន»៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


