Connect with us

ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ចុះ MoU បង្កើតក្របខ័ណ្ឌលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

បានផុស

នៅ

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌ​សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការ​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រវាង​សហគមន៍ធុរកិច្ច​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ បានជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មចិនម៉ាឡេស៊ី ដែល​​ដឹកនាំដោយ ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) ប្រធាន​សភាពាណិជ្ជកម្ម និងឧស្សាហកម្មចិនម៉ាឡេស៊ី ដែល​កំពុងបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា​។

ឧកញ៉ា សុខ ពិសិដ្ឋ បានសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាង​កម្ពុជា និង​ម៉ាឡេស៊ី ដោយ​កត់សម្គាល់​ពីទំហំពាណិជ្ជកម្មដែលមានកំណើរខ្ពស់ និងការវិនិយោគរបស់ម៉ាឡេស៊ីនៅក្នុងវិស័យសំខាន់ៗ​នៅកម្ពុជា។

ក្នុង​នោះ​កំណើនសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ បរិយាកាស​វិនិយោគ​អំណោយផល និង​គោល​នយោបាយ​រដ្ឋាភិបាល​ជាយុទ្ធសាស្ត្រ ដោយមានចក្ខុវិស័យ សម្រេចបាន​ឋានៈ​ជាប្រទេសមាន​ប្រាក់ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០។

ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ី ដាទុក អឹង យី ភីង (Datuk Ng Yih Pyng) មានសុទិដ្ឋិនិយម​ចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថា គោលបំណង​ចម្បងនៃ​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បីស្វែងរក​ឱកាសសហប្រតិបត្តិការដែលមានសក្តានុពល និង ជំរុញ​ព្រឹត្តិការណ៍​ធុរកិច្ចក្នុង​អាស៊ាន រួមមាន សន្និសីទ​សហគ្រិនវ័យក្មេង ACCCIM លើកទី១៤ សន្និសីទកំពូលធុរកិច្ចអាស៊ាន AI និងសន្និសីទមេដឹកនាំធុរកិច្ចចិនអាស៊ាន ឆ្នាំ ២០២៥។

គួរ​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ចិន​ម៉ាឡេស៊ី នឹង​ជួយ​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ ដែលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ទំនាក់ទំនង​​កាន់តែ​រឹងមាំ​រវាងសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម