ព័ត៌មានជាតិ
មន្ត្រី ៦ រូប ត្រូវបានគណបក្សប្រជាជនចាត់តាំងជាបេក្ខជនតំណាងរាស្ត្រខេត្តកំពង់ធំ
ចាប់ពីថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៣ខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្ដើមទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ពាក់ព័ន្ធការដាក់បញ្ជីបេក្ខជនឈរឈ្មោះនេះ គណបក្សប្រជាជនដែលជាគណបក្សកំពុងកាន់អំណាច ក៏បានសម្រេចចាត់តាំងបេក្ខជនរបស់ខ្លួនរួចជាស្រេចនៅតាមមណ្ឌលទូទាំងប្រទេស។ ក្នុងនោះ សម្រាប់នៅមណ្ឌលខេត្តកំពង់ធំ គឺគណបក្សប្រជាជនកម្ពុជាបានតែងតាំងបេក្ខជនចំនួន១២រូប ដែលមានបេក្ខជនពេញសិទ្ធិចំនួន ៦ រូប និងបេក្ខជនបម្រុងចំនួន៦រូប។
បើតាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានសម្រេចតែងតាំងបេក្ខជនពេញសិទ្ធិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិ ទី៧ មណ្ឌលខេត្តកំពង់ធំចំនួន៦រូប ដោយលេខរៀងទី១ គឺលោក ជា ចាន់តូ ខណៈលេខរៀងទី២ គឺលោក ថោង ខុន។

រីឯលោក សួស យ៉ារ៉ា ដែលបច្ចុប្បន្នជាតំណាងរាស្ត្រជាប់ឆ្នោតប្រចាំមណ្ឌលខេត្តព្រះវិហារ ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់តាំងឲ្យឈរឈ្មោះជាបេក្ខជនលេខរៀងទី៣នៅមណ្ឌលខេត្តកំពង់ធំវិញ។
ចំណែក កូនប្រុសរបស់លោក យឹម ឆៃលី គឺលោក យឹម លាត ឈរនៅលេខរៀងទី៤ លោក ឃឹង នុភាព ឈរនៅលេខរៀងទី៥ និងលោក នង វាសនា គឺ ឈរនៅលេខរៀងទី៦ នៃបញ្ជីបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តកំពង់ធំ។
ដោយឡែក បេក្ខជនបម្រុងទាំង៦រូបនៃគណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលខេត្តកំពង់ធំ រួមមាន៖ លេខរៀងទី១ លោក ថា យ៉ាវ លេខរៀងទី២ លោកស្រី យស ថានារី លេខរៀងទី៣ លោក ជា បូរ៉ា លេខរៀងទី៤ លោក ទិត ចន្ថា លេខរៀងទី៥ លោក លុក សម្បត្តិ និងលេខរៀងទី៦ លោកស្រី អ៊ឹង សុភាព៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


