Connect with us

ព័ត៌មានជាតិ

ធនាគារ ABA ​​ចែករំលែក​ព័ត៌មាន​​ការពារខ្លួន​​ពី​អំពើ​ឆបោក​តាមមធ្យាបាយនានា

បានផុស

នៅ

ធនាគារ​ វឌ្ឍនៈ​អាស៊ី​ ចំកាត់ ហៅកាត់ថា ABA បានចេញសារណែនាំបន្ថែមទៀត ដល់អ្នកប្រើប្រាស់សេវាធនាគាររបស់​ខ្លួន ក៏ដូចជាសាធារណជន ស្តីពីការការពារខ្លួនអំពីការឆបោកតាមមធ្យោបាយនានា ក្នុងន័យដើម្បីបង្កើនសុវត្ថិភាព​ពេល​ប្រើប្រាស់​សេវា​ធនាគារ​តាមប្រព័ន្ធ​អន​ឡាញ ដោយមិនអាចមានការក្លែងបន្លំ ឬឆបោកតាមរូបភាពផ្សេងៗបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញសេចក្តីណែនាំនេះ បន្ទាប់ពីថ្មីៗនេះ មានការផ្ទុះឡើងនូវករណីមួយចំនួន​ ទាក់ទងនឹងការឆបោកលុយបងប្អូនប្រជាពលរដ្ឋតាមគ្រប់រូបភាព ក្នុងនោះ​រួមមានទាំងការឆបោកដោយបន្លំអត្តសញ្ញាណ ឬជាការ Hack តាមមធ្យោបាយ អ៉ីនធើណេតជាដើម។ ហេតុនេះ ដើម្បីការពារខ្លួនមិនឲ្យក្លាយជាជនរងគ្រោះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជនមួយនេះ ណែនាំឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សេវា​ធនាគារ​ផ្ទាល់ខ្លួន ដោយមិន​ត្រូវ​ប្រាប់​ ឬ​ផ្តល់ ​ព័ត៌មានលម្អិតខ្លួន​ ​ទៅ​បុគ្គល​ណា​ម្នាក់​ឡើយ​ សូម្បីតែក្រុម​គ្រួសារ​ មិត្តភក្តិ​ ឬសូម្បីតែបុគ្គលណាម្នាក់ដែលមក អះអាងថា ខ្លួនជាបុគ្គលិករបស់ធនាគារក៏ដោយ។​

ដើម្បី​រក្សា​សុវត្ថិភាព​ពេល​ប្រើប្រាស់​សេវា​ធនាគារ​តាម​អន​ឡាញ​ ធនាគារ ABA បានគូសបញ្ជាក់ចំណុចសំខាន់ និងចាំ​បាច់​ចំនួន៥ ខាងក្រោមនេះ៖
១. កុំ​បង្ហាញ​ ឬ​ប្រាប់​​ព័ត៌មាន​ចាំបាច់​នានា​ ដែល​ប្រើ​សម្រាប់​ការ​ចុះ​ឈ្មោះ​ជាមួយ​ធនាគារ​ ABA​ ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឲ្យ​សោះ។​
២. កុំ​ប្រាប់​ ឬ​ផ្ដល់​លេខ​កូដ​សុវត្ថិភាព ​ដែល​ទទួល​បាន​ពី​ធនាគារតាម​រយៈ​សារ​ SMS​ ឬ​សារ​ជូនដំណឹង​ ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ឲ្យ​សោះ​ បើទោះបី​បុគ្គល​នោះ​អះអាង​ថា​ ខ្លួន​គេ​ជា​បុគ្គលិក​ធនាគារ​ ABA​ ក៏​ដោយ​។
៣. កុំ​បង្ហាញ​លេខ​ទូរស័ព្ទ​ដែល​ប្រើ​ភ្ជាប់​ជាមួយ​កម្មវិធីសេវាធនាគារ (Mobile App)​ ជា​សាធារណៈ។​
៤. ត្រូវឧស្សាហ៍​ប្តូរលេខ​សម្ងាត់​ (PIN)​ កម្មវិធី​ Mobile​ ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ​។
៥. មិនត្រូវប្រាប់​ ឬ​ផ្តល់​ពាក្យ​សម្ងាត់​ (Secret​ Word)​ លើកម្មវិធី​សេវាធនាគាររបស់​ខ្លួន​ ទៅ​ឲ្យ​បុគ្គល​ណា​ ម្នាក់​ឡើយ​។

មួយវិញទៀត បើសិនជាទទួល​រង​ការ​ក្លែងបន្លំ​ណាមួយ​ ឬ​សង្ស័យ​ថា ​ព័ត៌មាន​សេវា​ធនាគារ​របស់​ខ្លួន អាច​ត្រូវ​បាន​បង្ហាញ​ ឬ​ធ្លាក់​ដល់​ដៃ​បុគ្គល​ណា​ម្នាក់​ ក៏អាចរាយការណ៍​​តាម​អ៊ីមែលធនាគារ ឬលេខទំនាក់ទំនងរបស់ធនាគារផ្ទាល់ផងដែរ។

គួររំលឹកថា ជនឆបោកតែងតែរកល្បិចថ្មីៗ ដើម្បីលួចយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់សេវាធនាគារ ដោយអាច​ខល​តាម​ទូរស័ព្ទ កុហកថា​ជាបុគ្គលិកធនាគារ ឬក្លែងបន្លំធ្វើជានរណាម្នាក់ដែលយើងស្គាល់ ឬប្រាប់ថាលោកអ្នកបានឈ្នះ​រង្វាន់​ផ្សេងៗ ដោយផ្ញើលីងដើម្បីថតយកព័ត៌មាន នៅពេលដែលលោកអ្នកបំពេញលីងនោះ។ ហេតុនេះ ដាច់ខាត កុំប្រាប់​ឬផ្ដល់កូដផ្ទៀងផ្ទាត់ (OTP) ដែលបានផ្ញើទៅអ្នកតាមសារ SMS និងត្រូវពិនិត្យលីងទាំងអស់ដែលលោកអ្នក​បានទទួល ម្ដងហើយម្ដងទៀត ហើយមិនត្រូវផ្ញើព័ត៌មានសំខាន់ ឬព័ត៌មានសម្ងាត់របស់ខ្លួនទៅឲ្យនរណាម្នាក់ឡើយ ទោះគេជាអ្នកណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ១០ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

ព័ត៌មានជាតិ១៩ នាទីutes មុន

សេចក្តីស្នើច្បាប់ធម្មនុញ្ញសម្រាប់ការដកសញ្ជាតិខ្មែរ ចូលដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យនៅរសៀលនេះ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម