ព័ត៌មានជាតិ
គម្រោងអាងប្រព្រឹត្តកម្មទឹកកខ្វក់សាងសង់លើផ្ទៃដីជាង១៦ ហិកតា ក្នុងខេត្តកំពង់ធំដាក់ឲ្យប្រើប្រាស់
អាងប្រព្រឹត្តកម្មទឹកកខ្វក់សាងសង់នៅលើផ្ទៃដីជាង ១៦ ហិកតា ក្នុងក្រុងទឹកស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបន្សុទ្ធទឹកកខ្វក់តាមផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ មុនបង្ហូរចេញទៅទីសាធារណៈ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងសាធារណការ ប្រគល់សមិទ្ធផលនេះ ទៅកាន់រដ្ឋបាលខេត្ត គ្រប់គ្រង និងប្រតិបត្តិបន្តដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងចូលរួមថែរក្សាការពារសំដៅធ្វើយ៉ាងណា ឱ្យហេដ្ឋារចនាសម្ព័ន្ធដែលយើងទទួលបាននេះ ស្ថិតស្ថេរ គង់វង្សយូរអង្វែងទៅអនាគត។

លោករដ្ឋមន្ត្រីបានបន្តថា គោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនត្រូវបាន ដាក់ចេញដើម្បីពន្លឿនការអភិវឌ្ឍប្រកប ដោយនិរន្តភាព។ ហើយនេះក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងផងដែរថា ដោយមានការសហការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា (ADB) ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានការគាំទ្រលើ អនុគម្រោង ធំៗចំនួន ៣ ដែល អនុវត្តន៍ការសាងសង់រយៈពេល៣ឆ្នាំចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

អនុគម្រោងធំទាំងបីនោះ រួមមាន អនុគម្រោង រៀបចំប្រព័ន្ធលូញែក ឬប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ ក្នុងក្រុង ដើម្បីបង្កើនសមត្ថភាពរំដោះទឹកក្នុងរដូវវស្សា មានប្រវែងសរុប ៣៤ គ.ម និងមានស្ថានីយ៍ បូមចំនួន២កន្លែង, អនុគម្រោងរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានសមត្ថភាពចម្រុះទឹកចំនួន ៣,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលរៀបចំលើផ្ទៃដីប្រមាណ១៦ ហិកតាដើម្បីបន្សុទ្ធទឹកកខ្វក់តាមផ្ទះ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ ឧស្សាហកម្ម និងសិប្បកម្ម មុនបង្ហូរចេញទៅទីសាធារណៈ និងមិនអោយ ប៉ះពាល់ដល់ សុខភាពសាធារណៈ និងអនុគម្រោងរៀបចំទីលានចាក់សំរាមថ្មី ក្នុងផ្ទៃដីប្រហែល ១៩,៦ ហិកតា ស្ថិតនៅ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ឱ្យនៅឆ្ងាយពីទីប្រជុំជនក្រុងស្ទឹងសែន ដើម្បីជួយគាំទ្រដល់ការរៀបចំទុកដាក់សំរាមក្នុងក្រុង ស្ទឹងសែន ឱ្យបានល្អប្រសើរ និងមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥៩ ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ ដែលរួមមានសង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា សង្កាត់កំពង់រទេះ និងសង្កាត់អូរគន្ធរ៕


អត្ថបទ៖ ឈាង មករា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា