Connect with us

ជីវិតកម្សាន្ដ

អ្នកលេង​យូធូប​ Lee Jin-ho អះអាងថា សារសំឡេងបែកធ្លាយរវាង Kim Sae ron និង Kim Soo-hyun គឺជា AI សុទ្ធសាធ

បានផុស

នៅ

តារាយូធូប​កូរ៉េ​ដ៏ល្បី​ លោក Lee Jin-ho ដែល​តាមដាន​និង​ផ្សាយ​​​​សំណុំ​រឿង​​ក្តីក្តាំ​​​​របស់​ជីវិតតារា​​កូរ៉េ​ដីល្បី ​​គឺ​លោក Kim Soo-hyun និង​​អតីត​តារា​ស្រី​​ដែលបានស្លាប់​ នា​ង​ Kim Sae ron ​បាន​ចេញ​មក​អះអាងថា សារសំឡេងចែករំលែកដោយក្រុមគ្រួសាររបស់ Kim Sae-ron និង Kim Se-eui ដែលអ្នកតំណាងនៃវិទ្យាស្ថានស្រាវជ្រាវ Garosero គឺជារៀបចំតាមរយៈបញ្ញាសិប្បនិម្មិត (AI)។

​អ្នក​លេង​​​បណ្តាញ​សង្គមយូធូប​កូរ៉េ​ដ៏ល្បី​នេះ​ បាន​​លើក​ឡើង​ថា អ្នកផ្តល់ព័ត៌មាននៅពីក្រោយការថតនេះដែរ គឺជាសិល្បកររស់នៅឯរដ្ឋ New Jersey (សហរដ្ឋអាមេរិក) ដែលទាមទារប្រាក់យ៉ាងច្រើនពីភាគីរបស់ Kim Soo-hyun តែប៉ុណ្ណោះ។

តារាសម្ដែង Kim Soo-hyun និងតារាសម្ដែងស្រី Kim Sae-ron
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃទី ៧ ក្នុងអគារ Samseong-dong ស្ថិតក្នុងក្នុងតំបន់ Gangnam-gu យូធូបល្បីល្បាញរូបនេះបាននិយាយថា នៅចំកណ្តាលនៃឧប្បត្តិហេតុនេះ ដែលថា Kim Se-eui បានចេញមកបង្ហាញការពិត គឺជាមនុស្សម្នាក់ដែលគេស្គាល់ថា ធ្វើការក្នុងឧស្សាហកម្មកម្សាន្ត ហើយបច្ចុប្បន្នកំពុងរស់​នៅ​ក្នុង​សហរដ្ឋអាមេរិកក្នុងរដ្ឋ New Jersey។ បុគ្គល​នេះ​ជា​អ្នក​ឆបោក​ និង​ជំរិត​ទារ​ប្រាក់​តាម​រយៈ​វិធី​ដូច​ជា​ការ​បន្លំ​ជា​សំឡេង។

យូធូបវ័យ៣៩ឆ្នាំបាននិយាយបន្តទៀតថា បុគ្គលនោះ​បាន​ទាក់ទង​មក​ខ្ញុំ​នៅ​ថ្ងៃ​ទី ៥ខែ​មេសា ក្រោម​ឈ្មោះ​ថា Kevin Oh។ នៅពេលផ្ទៀងផ្ទាត់បន្ថែម គាត់ស្រាប់តែប្រើឈ្មោះ Kal ហើយបានមករកខ្ញុំដំបូងដោយបង្ហាញពីបំណងចង់ជូនដំណឹងអំពី Kim Soo-hyun។

តារាយូធូបកូរ៉េលោក Lee Jin-ho

លោកបានបញ្ចាក់ទៀតថា Kevin Oh បាននិយាយថានៅក្នុងខែវិច្ឆិកា ២០២៤ថា គាត់បានជួប Kim Sae Ron នៅបារកូរ៉េក្នុងរដ្ឋ New Jersey ហើយបានផ្លាស់ប្តូរទំនាក់ទំនងគ្នា។ នៅថ្ងៃទី ១២ដល់ថ្ងៃទី១៣ ខែមករាឆ្នាំនេះ តារាស្រីបានសុំខ្ចីប្រាក់ចំនួន ៤,៥០០ ដុល្លារ ជំនួសឲ្យការសរសេរកំណត់ត្រាប្រាក់កម្ចី ពួកគេបានកត់ត្រាវាទុក។ នៅក្នុងនោះ Kim Sae Ron បាននិយាយយ៉ាងច្បាស់អំពីការណាត់ជួប Kim Soo Hyun នៅពេលនាងពេញវ័យ ហើយថា តារាប្រុសគឺជាមនុស្សល្អម្នាក់សម្រាប់នាង។

នៅក្នុងដំណើរការនេះ Lee Jin-ho បានអះអាងថា នៅថ្ងៃទី ១៦ ខែមេសា បុគ្គល Kevin Oh បានបញ្ជូនការថតមួយផ្សេងទៀតដែលមានសម្លេងដូចគ្នាទៅនឹង Kim Sae Ron ។ សូម្បីតែមិត្ត​ភក្តិ​របស់​នាង​ក៏​បាន​បញ្ជាក់​ថា​ នេះជា​សំឡេង​របស់​តារា​ស្រីពិតប្រាកដមែន។ ក្រោយមក Kevin ក៏បានផ្ញើរសំឡេងនោះទៅកាន់លោក Kim Se Ui នៃវិទ្យាស្ថាន Garo Sero ប៉ុន្តែក្រោយការស៊ើបអង្កេត និងសន្និដ្ឋានថា ការថតគឺជាសំឡេង AI ទេ។

Lee Jin Ho ក៏បានចោទប្រកាន់ Kevin ពីការចូលទៅជិត Kim Soo Hyun និងបង្ខូចកេរ្តិ៍ឈ្មោះគាត់ជាមួយនឹងការថត ប៉ុន្តែបន្ទាប់ពីពិនិត្យរួច តារាប្រុសរូបនេះបានព្រងើយកន្តើយ និងបដិសេធមិនព្រមធ្វើកិច្ចព្រមព្រៀងនោះទេ។

មិនត្រឹមតែប៉ុណ្ណឹងទេ ភាគីរបស់តួឯក្រុសនៅក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ក៏បានទម្លាយវិញយ៉ាងរហ័សថា ការថតនេះគឺក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI សុទ្ធសាធ។ ភ្នាក់ងារ Gold Medalist​ បាន​បញ្ជាក់​ថាបុគ្គលឈ្មោះ Kevin បាន​ទាក់​ទង​ក្រុមហ៊ុន​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​តែ​មិន​បាន​សម្រេច។ ក្រុមហ៊ុនក៏មានការភ្ញាក់ផ្អើល និងខឹងសម្បារចំពោះការវាយប្រហារតាមអ៊ីនធឺណិតរបស់វិទ្យាស្ថាន Garo Sero ទៅលើតារាប្រុសស្ថិតក្រោមទ្រនំពួកគេ ទាំងដែលគ្មានភត្តុតាងពិតប្រាកដែរ។

លើសពីនេះ ដោយសារក្រុមហ៊ុនមើលឃើញថា នេះជាភស្តុតាងច្បាស់លាស់បំផុតដែលថា ការអះអាងពីមុនរបស់វិទ្យាស្ថាន Garo Sero ត្រូវបានប្រឌិត។ ដូច្នេះហើយ ក្រុមហ៊ុនមានបំណងដាក់ពាក្យបណ្តឹងភ្លាមៗ និងចោទប្រកាន់វិទ្យាស្ថាន ពីបទបំពានច្បាប់ប្រឆាំងការយាយី និងបំពានច្បាប់អ៊ីនធឺណេតស្តីពីការបរិហារកេរ្តិ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Kim Soo-hyun នៅតែជាតារាមានឥទ្ធិពលបំផុតរបស់កូរ៉េ ទោះកំពុងផ្ទុករឿងអាស្រូវក្ដីចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ នាទីute មុន

អ្នកលេង​យូធូប​ Lee Jin-ho អះអាងថា សារសំឡេងបែកធ្លាយរវាង Kim Sae ron និង Kim Soo-hyun គឺជា AI សុទ្ធសាធ

សេដ្ឋកិច្ច៦ នាទីutes មុន

ការសងត្រឡប់យឺតលើសពី ៣០ ថ្ងៃ របស់អាជីវកម្មខ្នាតតូច កើនឡើងខ្ពស់

ព័ត៌មានជាតិ១២ នាទីutes មុន

ព្រះមហាក្សត្រ៖អ្នកម្តាយមានគុណធ្ងន់មហិមា ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណអ្នកម្តាយដូចទេវតាខាងដើម

កីឡា១៤ នាទីutes មុន

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ការ​ប្រកួត​​កីឡា​សិស្ស​បឋមជា​ចលនា​បំផុស​ថ្នាល​ឲ្យ​លេង​កីឡា​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

វិស្វករ​និងមន្រ្តីមួយចំនួនរងការចោទប្រកាន់​និង​កាត់ទោស ចំពោះការដួលរលំអគារនៅថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

Sokha Hotels

ព័ត៌មានពេញនិយម