កីឡា
សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ការប្រកួតកីឡាសិស្សបឋមជាចលនាបំផុសថ្នាលឲ្យលេងកីឡា
តំណាងសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ជាក់ថាការប្រកួតកីឡាសិស្សបឋមសិក្សានេះជាចលនាបំផុសស្មារតីដល់ថ្នាលតូចៗចាប់លេងកីឡា និងជាការបណ្ដុះធនធានបន្តវេនតទៅមុខទៀត។

ការប្រកួតកីឡាសិស្សបឋម
លោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធខាងលើនេះបានឲ្យដឹងថា សម្រាប់កីឡាវាយកូនឃ្លីលើតុចាប់ផ្ដើមពីថ្ងៃទី៧ ប្រជុំបច្ចេកទេស ចាប់ឆ្នោត ថ្ងៃទី៨ ចាប់ផ្ដើមប្រកួត និងបិទបញ្ចប់នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់របស់សហព័ន្ធ។

ការប្រកួតកីឡាសិស្សបឋម
ថ្នាក់ដឹកនាំ និងជាគ្រូបង្វឹករូបនេះបន្ថែមទៀតថា ការរៀបចំប្រកួតរបស់ក្រសួងអប់រំ យុវជន និងកីឡា ជារៀងរាល់ឆ្នាំនេះជាការល្អមួយលើការពង្រីកផ្សព្វផ្សាយវិស័យកីឡាដល់យុវជន និងកាន់តែល្អថែមទៀតនោះគឺជាចលនាបំផុសគំនិតដល់ថ្នាលតូចៗកម្រិតបឋមសិក្សានេះបានចាប់លេងកីឡាដែលនេះជាការបណ្ដុះធនធានឆ្ពោះឈានទៅស្នងឈុតធំនៅថ្ងៃអនាគត។

លោក ហេង សុខជាតិ
បញ្ជាក់ដែរថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុចាប់ផ្ដើមការប្រកួតកីឡាសិស្សបឋមរបស់ខ្លួនហើយកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ៣៦នាក់ មកពី ៦រាជធានីខេត្ត (ខេត្តកំពង់ចាម កំពង់ឆ្នាំង ស្ទឹងត្រែង ស្វាយរៀង ឧត្ដរមានជ័យ និងរាជធានីភ្នំពេញ) ប្រកួតលើ ៣វិញ្ញាសាគឺ ឯកត្តជនកុមារា ឯកត្តជនកុមារី និងវាយគូកុមារា៕

ការប្រកួតកីឡាសិស្សបឋម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


