ព័ត៌មានអន្ដរជាតិ
វិស្វករនិងមន្រ្តីមួយចំនួនរងការចោទប្រកាន់និងកាត់ទោស ចំពោះការដួលរលំអគារនៅថៃ
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែឧសភានេះ ប៉ូលិសថៃកំពុងរៀបចំពាក្យបណ្តឹងចោទប្រកាន់វិស្វករ និងមន្ត្រីសវនកម្មរដ្ឋមួយចំនួនចំពោះតួនាទីរបស់ពួកគេដែលបានរួមចំណែកដល់ការដួលរលំអគារការិយាល័យសវនកម្មរដ្ឋ (SAO) ក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនា។

ប្រភពពីការិយាល័យប៉ូលិស Metropolitan (MPB) បានឲ្យដឹងថា សាក្សីជាង ១០០នាក់ត្រូវបានសាកសួរ ដោយពេលនេះការស៊ើបអង្កេត បានបញ្ចប់ប្រហែល៨០%។ សក្ខីកម្មដែលផ្ដល់ដោយសាក្សីដែលរួមមាន មន្ត្រី និងក្រុមគ្រួសារនៃអ្នកស្លាប់ ឬរបួសនៅកន្លែង ក៏ដូចជាក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការសាងសង់អគារជាផ្នែកមួយនៃការស៊ើបអង្កេត នឹងត្រូវបានរួមបញ្ចូលជាមួយរបាយការណ៍ដោយផ្អែកលើភស្តុតាងដែលប្រមូលបានពីកន្លែងកើតហេតុ ដូចជាដែក សំណាកបេតុង និងសម្ភារៈផ្សេងទៀត ដែលនឹងត្រូវបានពិនិត្យដោយប៉ូលិស និងអ្នកជំនាញ។
ប្រភពពីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការចោទប្រកាន់។ ក្នុងចំណោមពួកគេ មានវិស្វករដែលសង្ស័យថាមានការធ្វេសប្រហែសតាមមាត្រា ២២៧ នៃក្រមព្រហ្មទណ្ឌ ដែលមិនបានអនុវត្តតាមស្តង់ដារត្រឹមត្រូវក្នុងអំឡុងពេលសាងសង់ ហើយបើតាមមាត្រា ២៣៨ ប្រសិនបើការធ្វេសប្រហែសបែបនេះឱ្យមានការស្លាប់។ លើសពីនេះមន្ត្រីសវនកម្មក៏អាចប្រឈមមុខនឹងការចោទប្រកាន់ផងដែរ។

មន្ត្រីនៃទីភ្នាក់ងារផ្សេងៗកំពុងពិភាក្សាអំពីក្របខណ្ឌសម្រាប់ការប្រមូលភ័ស្តុតាងនៅកន្លែងដួលរលំអគារនៅក្នុងខណ្ឌ Chatuchak ដែលរួមមាននាយកដ្ឋានរដ្ឋបាលក្រុង (BMA) នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ មន្ទីរសាធារណការ និងផែនការក្រុង នាយកដ្ឋានស៊ើបអង្កេតពិសេស ប៉ូលិស និងអង្គភាពធ្វើកោសល្យវិច្ច័យ។
នៅក្នុងការអភិវឌ្ឍថ្មីមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានប្រាប់សិក្ខាសាលាប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធថា៖«វាមិនមែនជាកិច្ចការសាមញ្ញទេក្នុងការស៊ើបអង្កេតបញ្ហាទាក់ទងនឹងសម្ភារសំណង់»។ លោកបានមានប្រសាសន៍ថា ជនល្មើសទាំងអស់នឹងត្រូវនាំយកទៅកាត់ទោស ហើយវាជាការងាររបស់រដ្ឋាភិបាលក្នុងការបំភ្លឺការពិត។
គួរបញ្ជាក់ថា អគារការិយាល័យសវនកម្មរដ្ឋ (SAO) ជាសំណង់អគារខ្ពស់តែមួយគត់ដែលបានដួលរលំកាលពីថ្ងៃទី២៨ខែមីនា ដោយសារឥទ្ធិពលរញ្ជួយដីដែលស្ថិតនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមសប្តាហ៍នេះ ក្រុមអ្នករុករកបានរកឃើញសាកសពមនុស្ស ៨១ នាក់ ខណៈ ១៣នាក់កំពុងបាត់ខ្លួននៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


