ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រើដ្រូនវាយប្រហារក្រុងមូស្គូ៣ថ្ងៃជាប់គ្នា ចំពេលមេដឹកនាំចិនកំពុងធ្វើទស្សនកិច្ចនៅទីនោះ
ចរាចរណ៍ផ្លូវអាកាសនៅទីក្រុងមូស្គូ ត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅថ្ងៃពុធទី៧ខែឧសភានេះ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ចំពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅដល់ប្រទេសរុស្ស៊ី សម្រាប់ដំណើរទស្សនកិច្ចការទូតដ៏សំខាន់មួយ។

ការវាយប្រហារជាប់គ្នារយៈពេល៣ថ្ងៃមកនេះ បានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពភ្លាមៗសម្រាប់ទាំងគណៈប្រតិភូរុស្សី និងប្រតិភូចិនដែលកំពុងបំពេញទស្សនកិច្ច។
យោងតាមមន្ត្រីការពារជាតិរុស្ស៊ី ដ្រូនយ៉ាងហោចណាស់១៤គ្រឿងត្រូវបានស្ទាក់ចាប់ពីលើក្រុងមូស្គូ គិតចាប់តាំងពីថ្ងៃអង្គាររហូតដល់ព្រឹកថ្ងៃពុធ។ អាកាសយានដ្ឋានធំៗ ដូចជា Sheremetyevo និង Vnukovo ត្រូវបានបិទក្នុងរយៈពេលខ្លី ដោយមានការពន្យារពេល និងបង្វែរជើងហោះហើរ។ ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ថា គ្មានអ្នកស្លាប់និងរងរបួសនោះទេ។
មន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើប្រតិបត្តិការនេះទេ ប៉ុន្តែធ្លាប់បានថ្លែងថា ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី គឺជាការឆ្លើយតបស្របច្បាប់ ចំពោះការបន្តការឈ្លានពានរបស់ក្រុងមូស្គូមកលើទឹកដីខ្លួន។
សូមបញ្ជាក់ថា យោងតាមវិមានក្រឹមឡាំង មេដឹកនាំពិភពលោកចំនួន ២៩រូប រួមទាំងលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងចូលរួមអបអរទិវាជ័យជម្នះសង្គ្រាមលោកលើកទី២ នៅទីក្រុងមូស្គូនាថ្ងៃទី៩ខែឧសភាខាងមុខ។ អង្គភាពយោធាមកពីប្រទេសចំនួន១៣ រួមទាំងប្រទេសចិនក៏នឹងចូលរួមនៅក្នុងក្បួនដង្ហែផងដែរ។
មេដឹកនាំចិន បានទៅដល់ប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ«គ្មានដែនកំណត់» ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការថាមពល រួមទាំងការពិភាក្សាលើគម្រោងបំពង់បង្ហូរឧស្ម័ន «Power of Siberia 2»។ ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់តាមរយៈការបង្កើនការនាំចូលថាមពល ដោយជួយរុស្ស៊ីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច៕

ដោយ៖ ឈាង
ចុចអាន៖ លោក ស៊ី ជីនពីង ទៅដល់ក្រុងមូស្គូ ដើម្បីពង្រឹងភាពជាដៃគូ«គ្មានដែនកំណត់» ជាមួយ ពូទីន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


