ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ចង់បណ្តុះកូនខ្មែរឱ្យចេះគ្រប់គ្រងខ្លួនឯង និងមានវិន័យល្អដូចក្មេងនៅជប៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានបំណងចង់បណ្តុះគំនិតកូនខ្មែរឱ្យចេះគ្រប់គ្រងខ្លួនឯង និងមានវិន័យល្អដូចក្មេងនៅជប៉ុនពេលធំឡើងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តស្តង់ដាសាលាមតេយ្យសិក្សាគំរូកាលពីថ្ងៃទី២១ធ្នូ នៅសណ្ឋាគារភ្នំពេញ លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានបន្តថា«នៅប្រទេសជប៉ុនគេបណ្តុះបណ្តាលកុមារពីក្មេងដើម្បីបណ្តុះនូវបំណិនល្អៗ ដោយគេឱ្យក្មេងរៀនគ្រប់គ្រងខ្លួនឯង ចេះសំអាតដៃជើងទៅរៀនដោយខ្លួនឯង ដើម្បីឱ្យមានវិន័យ។ ប្រទេសជប៉ុនមានវិន័យហើយវិន័យនេះមានសារសំខាន់ណាស់សម្រាប់នាពេលខាងមុខ ពេលក្មេងធំឡើងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា នៅកម្ពុជា ក្រសួងអប់រំបានបណ្តុះបណ្តាល និងអប់រំកុមារតាមរយៈសាលាមតេយ្យសិក្សា ដោយបានកើនឡើងពី៤០%នៅឆ្នាំ ២០០៨ ដល់៦២%នៅឆ្នាំ២០២៣ ហើយក្នុងចំណោម៦២%សេវារដ្ឋមាន ៤០០០មតេយ្យសិក្សា។ ក្រសួងបានបង្កើនថ្នាក់មតេយ្យសិក្សាក្នុងថ្នាក់បឋមសិក្សានិងមតេយ្យសិក្សាក្នុងសហគមន៍ដោយរៀបចំឱ្យមានស្តង់ដារគ្រូបង្រៀន និងសាលារៀនឱ្យបានត្រឹមត្រូវ ដើម្បីបង្រៀនសិស្សឱ្យចេះ ខណៈមានសាលាស្តង់ដារ មានប្រហែលជិត ១៥០០សាលា ក្នុងនោះពាក់កណ្តាលជាមតេយ្យសហគមន៍ ។
លោករដ្ឋមន្ត្រីបានបន្ថែមថា« ការរៀននៅមតេយ្យជួយគាំទ្រដល់គុណភាពអប់រំដោយជួយផ្សព្វផ្សាយដល់ឪពុកម្តាយឱ្យបញ្ជូនកូនតាមពេលកំណត់ពីអាយុ៣ដល់៥ឆ្នាំ បង្រៀនឱ្យចេះថែទាំកូនឱ្យបានល្អ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីសារសំខាន់នៃការរៀនសូត្រ។ ចំណែកកុមារក៏ទទួលបានពីផលពីការទៅរៀនថ្នាក់មតេយ្យសិក្សាបានយល់ដឹងពីអនាម័យការស្អាតនិងបណ្តុះនូវបំណិនផ្សេងៗនិងការជួយគាំទ្រទាំងរាងកាយ ឥរិយាបថនិងសតិបញ្ញាមានភាពអង់អាចក្លាហាន និងទទួលបានចំណេះដឹងផ្នែករៀនដូចជាគិតលេខ ចេះគិត សីលធម៌ វប្បធម៌ ចេះទំនាក់ទំនងជាមួយក្មេងផ្សេងៗទៀត»។
បើតាមលោករដ្ឋមន្រ្តី កុមារអាយុ៣ឆ្នាំ ខួរក្បាលអាចលូតលាស់ដល់ទៅ៨០%ហើយអាយុ៥ឆ្នាំលូតលាស់ដោយ៩០% នៅពេលដែលកុមារទាំងនោះ ទទួលបានការហូបចុកគ្រប់គ្រាន់និងមានការថែទាំត្រឹមត្រូវ។
លោកបានប្រៀបធៀបថា«ក្មេងដែលមិនមានការថែទាំនិងក្មេងដែលមានការថែទាំល្អឃើញថាក្មេងហូបចុកគ្រប់គ្រាន់និងមានការថែទាំល្អមានខួរលក្បាលមានការលូតលាស់បានល្អជាងក្មេងមិនមានការថែទាំល្អមានរាងកាយស្គមស្គាំងស្វិតមិនលូតលាស់បានល្អធំឡើងរៀនមិនចេះដោយសារឧស្សាហ៍ឈឺច្រើននិងបាត់បង់អាហារូបត្ថម្ភថែមទៀត»។
ការបរិភោគអាហារ និងការថែទាំកុមារមិនបានល្អគ្រប់គ្រាន់ នាំឱ្យកុមារមានបញ្ហាក្រិនដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាកុមារដែលកាលពី២០ឆ្នាំមុនកម្ពុជាមានកុមារក្រិនរហូតដល់ទៅ៤០%ដោយសារភាពក្រីក្រ។
ដើម្បីលើកកម្ពស់វិស័យអប់រំ ត្រូវមានកត្តា៤យ៉ាង ទី១ កក្តាសាលារៀន ទី២ កត្តាគ្រូ ទី៣ កត្តា សិស្ស និងទី៤ កក្តាគ្រួសារ ព្រោះថា បើមាតាបិតាមិនជួយបង្រៀនកូនទេ លទ្ធផលសិក្សារបស់កូនក៏មិនបានល្អដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


