Connect with us

ព័ត៌មានជាតិ

ប្រាក់រង្វាន់ជ័យលាភីសិស្សពូកែទូទាំងប្រទេសលេខ ១ ទទួលបាន ៣ លាន ៥សែន រៀល

បានផុស

នៅ

សិស្សពូកែថ្នាក់ទី៩ និងទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទទួលបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលជាច្រើន ក្នុងនោះជ័យលាភីលេខ១ទទួលបានទឹកប្រាក់ចំនួន ៣ ៥០០ ០០០ រៀល ខណៈជ័យលាភីលេខ ៥ ទទួលបាន ២ ៣០០ ០០០ រៀល និងអត្ថប្រយោជន៍ផ្សេងទៀត។ នេះបើយោងតាមប្រកាសស្តីពី ការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិជ្ជា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី​១២ ចេញផ្សាយកាលពីថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៣ ទទួលបានមេដាយមួយគ្រឿង វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់ និងទទួលបានប្រាក់រង្វាន់ ឬវត្ថុផ្សេងៗពីសប្បុរជនជាច្រើនថែមទៀត។
សម្រាប់ប្រាក់រង្វាន់ផ្តល់ជូនជ័យលាភីលេខ ១ ទទួលបាន ៣ ៥០០ ០០០រៀល, លេខ ២ ទទួលបាន ៣ ២០០ ០០០រៀល, លេខ៣ ទទួលបាន ២ ៩០០ ០០០រៀល, លេខ៤ ទទួលបាន ២ ៦០០ ០០០រៀល និងជ័យលាភីសិស្សពូកែលេខ ៥ ទទួលបាន ២ ៣០០ ០០០រៀល។

យោងតាមរបាយការណ៍របស់ លោក ហួ ឈុនគ្រី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បេក្ខជនដែលចូលរួមការប្រឡងនាឆ្នាំនេះ គឺមានចំនួន២៤០នាក់។ ការប្រឡងនៅលើកនេះ  គឺបែងចែកជាពីរកម្រិត គឺសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សាត្រឹមថ្នាក់ទី៩ មានបេក្ខជនចូលរួមប្រឡងចំនួន១២០នាក់ ក្នុងនោះស្រី៦៦នាក់ និងសិស្សានុសិស្សដែលសិក្សានៅថ្នាក់ទី១២ បេក្ខជនចូលរួមប្រឡងចំនួន១២០នាក់ ក្នុងនោះស្រី៦០។ មុខវិជ្ជាគោល ដែលកំណត់ឱ្យប្រឡងនៅក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិនេះ  គឺមានដូចជាមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។ បេក្ខជន នឹងត្រូវប្រឡងវិញ្ញាសាឯកទេស(តាមមុខវិជ្ជា)រយៈពេល៣ម៉ោង និងវិញ្ញាសាចំណេះដឹងទូទៅរយៈពេល៣ម៉ោង ដែលការប្រឡង ចាប់ផ្ដើមប្រឡងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥  និងបញ្ចប់ទៅវិញនៅថ្ងៃទី២៨ ខែមេសា។

បើតាមលោក ហួ ឈុនគ្រី ការប្រឡងនឹងកំណត់ជ័យលាភីលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរចាប់ពីជ័យលាភីលេខ១ ដល់លេខ៥ , គណិតវិទ្យា ចាប់ពីជ័យលាភីលេខ១ ដល់លេខ៥ និងរូបវិទ្យាចាប់ពីជ័យលាភីលេខ១ ដល់លេខ៥។ បេក្ខជនជ័យលាភីពីលេខ១ដល់លេខ៥ នឹងទទួលបានប្រាក់រង្វាន់មួយចំនួន និងទទួលអាហារូបករណ៍ក្នុងតម្លៃ១០០% និង៧៥% ពីសាកលវិទ្យាល័យចំនួន០២ ក៏ដូចជាទទួលបានឱកាសចេញទៅប្រឡងសិស្សពូកែនៅក្រៅប្រទេសបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម