Connect with us

ព័ត៌មានជាតិ

កម្ពុជាមានអត្រាស្លាប់ដោយជំងឺគ្រុនឈាមទាបក្នុងចំណោមប្រទសមហាអនុតំបន់មេគង្គ

បានផុស

នៅ

ប្រទេសកម្ពុជាជាប្រទេសមួយមានអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមទាបបំផុតក្នុងចំណោមប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ មីនានេះថា ចាប់ពីថ្ងៃទី ១ ខែ មករា រហូតមកដល់ថ្ងៃទី ២៦ កម្ភៈឆ្នាំ ២០២៤ កម្ពុជា​មានករណីជំងឺគ្រុនឈាមចំនួន ២៦៣៤ ករណីមិនមានអ្នកស្លាប់មានការកើនឡើងជិត ៤ ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ ២០២៣ ដែលមានចំនួន ៦៧៧ ករណីក្នុងនោះស្លាប់ ២ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាស្លាប់ដោយសារជំងឺគ្រុនឈាមនៅកម្ពុជាមានអត្រា ០,២% ប៉ុណ្ណោះក្នុង ១ ឆ្នាំបើធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងមហាអនុតំបន់ទន្លេមេគង្គគឺកម្ពុជាមានអត្រាស្លាប់ទាបបំផុត។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «តាមបទពិសោធន៍កន្លងមក ករណីស្លាប់ដោយសារជំងឺគ្រុនឈាមនៅកម្ពុជាភាគច្រើនដោយសារការបញ្ជួនអ្នកជំងឺយឺតយ៉ាវ ដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរបានមានន័យថាបញ្ជួនអ្នកជំងឺមកហួសពេលជួយលែងរួច»។

លោកវេជ្ជបណ្ឌិតបានណែនាំថា ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន ខណៈកុមារដែលស្លាប់កន្លងមកដោយសារការបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ។

លោកវេជ្ជបណ្ឌិត  ហ៊ុយ រ៉េកុល បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវគ្រប់គ្រងសំបកកង់ទាំង​នេះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និង​ជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលាព្រោះថាឆ្នាំនេះដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះចុងក្រោយនៅឆ្នាំ​២០១៩។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន ២០០ តោន សេរ៉ូម ៦៤០០០ ប្លោកនិងថ្នាំបាញ់សម្លាប់មូស ១ ម៉ឺនលីត្រ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំ​២០២៤ នេះ។

ជាមួយគ្នានេះ ក្រសួងបានត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាម សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុ អនឡាញ និងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹង ការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

លោក ហេង សួរ ៖ ពានរង្វាន់ GEMSET Award សិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន ឆ្លុះបញ្ចាំងការរីកចម្រើនវិស័យ TVET នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

បុណ្យវិសាខបូជា
ព័ត៌មានជាតិ១៨ នាទីutes មុន

ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១១-១២ ខែឧសភា អាជ្ញាធររាជធានីណែនាំ៦ចំណុច

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​ដំណើរ​ទស្សនកិច្ចដ៏​ជោគជ័យ​នៅកម្ពុជា

សេដ្ឋកិច្ច៣២ នាទីutes មុន

តម្លៃមាសនឹងធ្លាក់ចុះវិញ ខណៈអាមេរិកបន្ទន់ជំហរពន្ធ​ជាមួយចិន

ព័ត៌មានជាតិ២១ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម