ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមគ្រូពេទ្យ៧១១ ចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការ និង ទប់ស្កាត់ជំងឺគ្រុនឈាម
ភ្នំពេញ ៖ ដេីម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាមរដ្ឋបាលសង្កាត់ចោមចៅទី៣ បានសហការជាមួយក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ បានចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស។

ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។

ជាក់ស្ដែង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយក្រុមគ្រូពេទ្យ ៧១១ កងពលតូចលេខ៧០ ចុះធ្វេីការយុទ្ធនាការបាញ់ថ្នាំមូសតាមបណ្តាភូមិនីមួយៗក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង ចំពោះអាជ្ញាធរសង្កាត់ ខណ្ឌនិងក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ ដែលបានធ្វេីយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិ ទប់ស្កាត់ជំងឺគ្រុនឈាមគិតគូរពីសុខភាពសាធារណៈរបស់បងប្អូន ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


