ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃប្រកាសដំណើរទស្សនកិច្ចដ៏ជោគជ័យនៅកម្ពុជា
ក្រោយធ្វើមាតុភូមិនិវត្តន៍ដល់ព្រះរាជាណាចក្រថៃវិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paethongtarn Shinawatra) បានបង្ហាញពីជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៣និងទី២៤ខែមេសា ដោយភាគីទាំងពីរបានដោះស្រាយបញ្ហាឆ្លងដែនទ្វេភាគីជាច្រើន។

សារព័ត៌មានថៃ mcot បានផ្សាយនៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥ ឲ្យដឹងថា ក្រោយការវិលត្រឡប់ទៅដល់ប្រទេសថៃវិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បាននិយាយអំពីលទ្ធផលជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចដែលធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃនិងកម្ពុជា ដោយប្រមុខដឹកនាំរាជារដ្ឋាភិបាលថៃ បានពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងការបង្រ្កាបឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ បញ្ហាផ្សែងអ័ព្ទ (PM2.5) ឆ្លងដែន ការអភិវឌ្ឍវិស័យការងារជាដើម។ល។
សារព័ត៌មានថៃ mcot បានបន្តថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហាញមោទនភាពរំភើបរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយមេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧រួមមាន៖ កិច្ចព្រមព្រៀងស្តីពីបរិស្ថាន ការគ្រប់គ្រងបញ្ហាផ្សែងអ័ព្ទ (PM2.5) ការបង្រ្កាបឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឆបោកតាមអនឡាញជាដើម។ល។
លោកស្រីថា ឆ្នាំនេះគឺជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃនិងកម្ពុជា ហើយប្រទេសទាំងពីរក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តទំនាក់ទំនងដ៏ល្អនេះតទៅមុខទៀតផងដែរ។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ក៏បានបញ្ជាក់ដែរថា នៅពាក់កណ្តាលឆ្នាំនេះមេដឹកនាំនៃប្រទេសទាំងពីរ (ថៃ-កម្ពុជា) នឹងធ្វើជាសហប្រធានក្នុងពិធីបើកសម្ពោធស្ពានមិត្តភាព (ថៃ-កម្ពុជា) ជាផ្លូវការដំបូងគេបង្អស់ស្ថិតនៅភូមិណងអៀន (Nong Eian) ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិស្ទឹងបត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ហើយនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នាក្រៅផ្លូវការ (Joint Cabinet Retreat: JCR) នៅព្រំដែនថៃ ខេត្តស្រះកែវ ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចពិភាក្សារួមគ្នានេះ និងតាមដានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (ថៃ-កម្ពុជា) លើគ្រប់បញ្ហាបន្តទៀត៕
ដោយ ភ្នាក់ងារ



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


