ព័ត៌មានជាតិ
ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន
នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងនោះ ក្រសួងបានហាមឃាត់ និងទប់ស្កាត់ កុំឱ្យមានការជះទឹក បាញ់ទឹក លាបម្សៅ ដែលប្រឈមនឹងហានិភ័យ និងមិនមែនជាល្បែងប្រជាប្រិយខ្មែរ។

បើតាមក្រសួងអប់រំ បានចេញសេចក្តីណែនាំចំនួន ៤ចំណុច ដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនដើម្បីចូលរួមអភិរក្សវប្បធម៌ខ្មែរ លើកស្ទួយល្បែងប្រជាប្រិយខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសរៀបចំសង្ក្រាន្ត និងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ក្រសួងបានណែនាំឱ្យកុមារ សិស្សានុសិស្ស និងយុវជន លើកយករបាំប្រជាប្រិយខ្មែរមករាំកម្សាន្តនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិជាដើម។ បន្ថែមពីនេះ ចំពោះលេងល្បែងប្រជាប្រិយ ក្រសួងក៏ណែនាំឱ្យលេងល្បែងប្រជាប្រិយខ្មែរ ដូចជា បោះអង្គុញ ចោលឈូង ដណ្តើមស្លឹកឈើ និងទាញព្រ័ត្រជាដើម។ ត្រង់ចំណុចនេះ ក្រសួងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជួយជំរុញទឹកចិត្ត និងសម្របសម្រួលដល់កុមារ និងសិស្សានុសិស្ស លេងល្បែងប្រជាប្រិយខ្មែរឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានហាមឃាត់ និងទប់ស្កាត់ រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ របាំប្រជាប្រិយខ្មែរ និងល្បែងដែលប្រឈមហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ ជះទឹក បាញ់ទឹក លាបម្សៅជាដើមនៅតាមសាលារៀនរដ្ឋ និងឯកជន។
ក្រសួងក៏ណែនាំឱ្យមានកិច្ចសហការជិតស្និទ្ធជាមួយមាតាបិតា អាណាព្យបាល សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួលព័ត៌មាន ដើម្បីរួមគ្នាទប់ស្កាត់បញ្ហាបានទាន់ពេលវេលា៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ