ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ Ruili ចាប់ផ្តើមហោះហើរឡើងវិញមកកាន់ព្រលានព្រះសីហនុ
ក្រុមហ៊ុនអាកាសចរណ៍ Ruili របស់ប្រទេសចិនបានចាប់ផ្តើមធ្វើការហោះហើរត្រង់ឡើងវិញមកកាន់អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បន្ទាប់ពីផ្អាកជើងហោះហើរដោយសារតែការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុន Cambodia Airports ក្រុមហ៊ុនអាកាសចរណ៍នេះបានចាប់ផ្តើមបកការហោះហើរថ្មីប្រចាំសប្តាហ៍ពីទីក្រុងអ៊ូស៊ី ប្រទេសចិន ទៅកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ខែឧសភានវ។
Cambodia Airports បានលើកឡើងថា៖« នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ Ruili នឹងចាប់ផ្តើមដំណើរការជើងហោះហើរថ្មីប្រចាំសប្តាហ៍ពីទីក្រុងអ៊ូស៊ី ប្រទេសចិន ទៅកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា! យើងពិតជារំភើបរីករាយក្នុងការស្វាគមន៍អ្នកដំណើររបស់យើង»។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៩ ខែឧសភាថា ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បង្ហាញអំពីការកើនឡើងនៃតម្រូវការរបស់អ្នកដំណើរ។
លោកបានថ្លែងថា៖«សម្រាប់ក្រុមហ៊ុននេះធ្លាប់ហោះហើរដោយផ្ទាល់មកកាន់ក្រុងកំពង់សោមយើងកាលមុនការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះការចាប់ផ្តើមហោះហើរត្រង់មកវិញនេះគឺសញ្ញាវិជ្ជមានមួយដែលបង្ហាញអំពីកំណើននៃតម្រូវការរបស់ភ្ញៀវមកពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាយើង ស្របពេលដែលប្រទេសយើងទាំងពីរក៏កំពុងជំរុញភ្ញៀវមកពីប្រទេសចិនឱ្យកាន់តែច្រើនផងដែរ»។
យោងតាម Cambodia Airports ក្រុមហ៊ុនអាកាសចរណ៍ Ruili នឹងធ្វើប្រតិបត្តិការជើងហោះហើរទៀងទាត់ប្រចាំសប្តាហ៍ទៅកាន់ទីក្រុងឆ្នេរសមុទ្ររៀងរាល់ថ្ងៃអាទិត្យ។

កម្ពុជាបានស្វាគមន៍ភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ក្នុងត្រីមាសទី១ កើនឡើង១៦,១%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញអំពីភាពល្អប្រសើរនៃលំហូរទេសចរណ៍ទាំងក្នុងតំបន់ និងសកលលោក ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅប្រឈមនឹងស្ថានភាពមិនច្បាស់លាស់ខ្ពស់ក្តី។
យោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែឧសភាថា ក្នុងចំនួននៃការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះ ភ្ញៀវទេចរមកពីក្នុងតំបន់អាស៊ានមានចំណែកនៃការមកដល់សរុបរហូតដល់ជាង៥៣% ភ្ញៀវទេចរមកពីអឺរ៉ុបមានចំណែក១៥,៥% និងផ្សេងៗទៀត។ ក្នុងនោះការមកដល់នៃភ្ញៀវទេសចរចិនសរុបចំនួន ២៨៦ ១៥៦ នាក់ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ កើនឡើង ជិត៥១ ភាគរយពី ១៨៩ ៩៦១ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


