ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ នឹងបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ជាមួយមហាអំណាចអឺរ៉ុប E3
អ៊ីរ៉ង់ នឹងជួបជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលគេស្គាល់ថាជាមហាអំណាចអឺរ៉ុប E3 នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ ការចរចាលើកម្មវិធីនុយក្លេអ៊ែរឡើងវិញនេះ នឹងធ្វើនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃសុក្រទី២៥ខែកក្កដាឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghae បានបញ្ជាក់ថា កិច្ចពិភាក្សានឹងធ្វើឡើងនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងជាជំនួបផ្ទាល់លើកដំបូង ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល ដែលបំផ្លាញរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនា។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីមានសម្ពាធខ្លាំងពី E3 និងសហភាពអឺរ៉ុប ដើម្បីស្តារការចរចាការទូតឡើងវិញឲ្យបានឆាប់រហ័ស។ E3 បានព្រមានថា ប្រសិនបើគ្មានការរីកចម្រើនជាក់ស្តែងឆ្ពោះទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅចុងខែសីហាទេ ពួកគេនឹងបង្កើតយន្តការ«snapback» ដើម្បីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេហេរ៉ង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ធ្លាប់បានថ្លែងថា ទីក្រុងតេហេរ៉ង់បើកចំហសម្រាប់ការសន្ទនាជាមួយអឺរ៉ុប ប៉ុន្តែការចរចាជាមួយសហរដ្ឋអាមេរិកនៅតែផ្អាកដដែល លុះត្រាណាតែក្រុងវ៉ាស៊ីនតោនធានាថាឈប់កំណត់គោលដៅវាយប្រហារលើអ៊ីរ៉ង់ម្ដងទៀត៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង