ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ថាបើកចំហក្នុងការចរចាជាមួយអាមេរិក តែចោទអ៊ីស្រាអែលពីការប៉ុនប៉ងធ្វើឃាត
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបង្ហាញឆន្ទៈក្នុងការបើកកិច្ចសន្ទនាឡើងវិញជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ទំនុកចិត្តលើគ្នាទៅវិញទៅមកត្រូវតែកសាងឡើងវិញជាមុនសិន។ ទន្ទឹមនោះ លោកក៏បានចោទប្រកាន់អ៊ីស្រាអែលពីបទប៉ុនប៉ងធ្វើឃាតរូបលោក អំឡុងពេលការវាយប្រហារថ្មីៗផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកអត្ថាធិប្បាយព័ត៌មានល្បីរបស់អាមេរិក Tucker Carlson ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី៧ខែកក្កដា លោក Pezeshkian បាននិយាយថា «យើងអាចដោះស្រាយភាពខុសគ្នា និងជម្លោះរបស់យើងជាមួយសហរដ្ឋអាមេរិកបានយ៉ាងងាយស្រួលតាមរយៈការសន្ទនា និងការពិភាក្សា»។ លោកបានជំរុញឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនត្រូវលូកដៃចូលក្នុងសង្រ្គាមបង្កឡើងដោយសកម្មភាពរបស់អ៊ីស្រាអែលទេ ដោយបន្ថែមថា លោក ត្រាំ មានអំណាចក្នុងការដឹកនាំតំបន់ឆ្ពោះទៅរកសន្តិភាព ឬ«ធ្លាក់ចូលទៅក្នុងរណ្តៅ»។
បន្ថែមពីនេះ លោក Pezeshkian បានចោទប្រកាន់អ៊ីស្រាអែលពីការប៉ុនប៉ងសម្លាប់រូបលោក ក្នុងអំឡុងពេលនៃការវាយប្រហាររបស់ពួកគេកាលពីខែមិថុនា ដោយប្រាប់ថា «ពួកគេបានប៉ុនប៉ង… ប៉ុន្តែពួកគេបានបរាជ័យ» ដោយសំដៅទៅលើការវាយប្រហារលើកិច្ចប្រជុំមួយដែលលោកបានចូលរួម។
សូមជម្រាបថា ការផ្ដល់សម្ភាសន៍របស់លោក Pezeshkian ធ្វើឡើងបន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ ដែលអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ មុនពេលឈានដល់បទឈប់បាញ់កាលពីថ្ងៃទី២៤ខែមិថុនា។ អ៊ីរ៉ង់បានរាយការណ៍ថា មានមនុស្សស្លាប់ជាង ១ ០៦០នាក់ដោយសារសង្គ្រាមមួយនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


