ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់៖ ការវាយប្រហាររបស់អ៊ីស្រាអែល បំផ្លាញលំនៅឋានជនស៊ីវិលអស់ជាង ៤០ម៉ឺនខ្នង
អនុប្រធានមូលនិធិលំនៅដ្ឋានរបស់អ៊ីរ៉ង់ លោក Majid Javad បានប្រកាសថា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលថ្មីៗ ផ្ទះប្រមាណ ៤០ម៉ឺនខ្នងនៅទូទាំងប្រទេសត្រូវរងការខូចខាត រាប់ចាប់ពីមានស្នាមប្រេះតូចៗរហូតដល់ការបំផ្លិចបំផ្លាញទាំងស្រុង ហើយរដ្ឋធានីតេហេរ៉ង់ និងទីក្រុង Tabriz គឺជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

ក្រុមមន្ត្រីអ៊ីរ៉ង់ បានប៉ាន់ប្រមាណថា ការខូចខាតអគារលំនៅឋាននេះ មានតម្លៃប្រហែលជាង ៤៥លានដុល្លារ។
ការខូចខាតផ្ទះសម្បែងនេះ បានកើតឡើងក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៣ខែមិថុនា នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសំដៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងយោធារបស់ប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់រាយការណ៍ថា មនុស្សយ៉ាងតិច ៩៣៥នាក់បានស្លាប់ និង ៥ ៣៣២នាក់បានរងរបួស ខណៈការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលវិញ បណ្តាលឲ្យមនុស្សស្លាប់ ២៨នាក់ និងរបួសជនស៊ីវិលយ៉ាងច្រើន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


