សន្តិសុខសង្គម
នគរបាលខណ្ឌដូនពេញ ហៅបុរសម្នាក់មកធ្វើកិច្ចសន្យា បន្ទាប់ពីប្រឌិតព័ត៌មានថាមានគេប្លន់ម៉ូតូ
កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានតម្រូវឲ្យបុរសម្នាក់ដែលប្រឌិតព័ត៌មានពាក់ព័ន្ធករណីប្លន់យកម៉ូតូ និងទូរស័ព្ទធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រឌិតព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

ការហៅមកសួរនាំ និងធ្វើកិច្ចសន្យានេះ បានធ្វើឡើងបន្ទាប់ពីបុរសរូបនេះបានប្រឌិតព័ត៌មានក្លែងក្លាយថាមានជនសង្ស័យប្លន់យកម៉ូតូ និងទូរស័ព្ទ នៅចំណុចក្នុងបឹងកក់ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដែលករណីនេះបានធ្វើឲ្យមានការផ្អើលឆោឡោទាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌដូនពេញទាំងយប់ ដើម្បីតាមស្រាវជ្រាវរកជនសង្ស័យ។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែមករានេះថា ករណីនេះមិនមែនជាករណីប្លន់យកម៉ូតូ និងទូរស័ព្ទនោះទេ គឺជាករណីប្រឌិតព័ត៌មាន (បំប៉ោងព័ត៌មាន) ដើម្បីទាមទារការចាប់អារម្មណ៍ និងមានភាពស្និទ្ធស្នាលជាមួយប្រពន្ធឡើងវិញ ដោយសារមួយរយៈមានភាពមិនចុះសម្រុងនឹងគ្នា។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា បុគ្គលឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿងដោយក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងពីក្រោយឲ្យមានរបួសហូរឈាម ដើម្បីបំភ្លៃសភាពការណ៍ជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទ តែក្រោយពីកម្លាំងជំនាញស្រាវជ្រាវពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព ទើបដឹងថា បុគ្គលឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូឌុបកូនស្រីយកមកផ្ញើរដោយខ្លួនឯងនៅចំណតសណ្ឋាគារភ្នំពេញ។

ទោះជាយ៉ាងណា បន្ទាប់ពីសាកសួរ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានអនុញាតបុគ្គល ឈ្មោះ លី រ៉ូហ្សា ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើការសុំទោសជាសាធារណៈ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បុគ្គលឈ្មោះ លី រ៉ូហ្សា បានអះអាងថា ខ្លួនត្រូវបានជនសង្ស័យប្លន់យកម៉ូតមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-4567 និងទូរស័ព្ទ នៅចំណុចក្នុងបឹងកក់ ក្បែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងនគរបាលជំនាញព្រហណ្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្ដិ៍ស្រះចក ដើម្បីតាមស្រាវជ្រាវរកជនសង្ស័យ។ រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក៏បានរកឃើញម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-4567 ជារបស់ជនរងគ្រោះនៅក្នុងចំណតផ្ញើរម៉ូតូក្នុងសណ្ឋាគារភ្នំពេញ ដោយជនរងគ្រោះជិះឌុបកូនស្រី យកមកផ្ញើរដោយខ្លួនឯង៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី