ព័ត៌មានជាតិ
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថៃបើកម៉ោង៨ កម្ពុជាបើកម៉ោង៩ ក្រោយភាគីថៃបើកបិទជាឯកតោភាគី
បន្ទាប់ពីមានការបិទច្រកមុនកំណត់ ពីសំណាក់ភាគីថៃជាឯកតោភាគី ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារអន្តរជាតិស្ទឹងបត់ ក៏ដូចជាច្រកតំបន់ចំនួន២ទៀត ត្រូវបានបិទកាលពីវេលាម៉ោង៤ ម្សិលមិញ លុះដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានបើកច្រកខាងថៃនៅម៉ោង ៨ព្រឹក រីឯកម្ពុជាបើកច្រកខាងកម្ពុជានៅម៉ោង ៩ព្រឹក ។

ជាមួយនឹងការបើកច្រកពីសំណាក់កម្ពុជា នៅម៉ោង ៩ព្រឹកនេះ ភាគីថៃបានមកជួបជាមួយសមត្ថកិច្ចកម្ពុជាម្ខាងរបងម្នាក់ ដោយខាងភាគីថៃ បានស្នើឱ្យកម្ពុជា បើកច្រកនៅម៉ោង ៨ព្រឹកដូចគេដែរ តែខាងកម្ពុជាបានបដិសេធ ដោយសារជាគោលការណ៍របស់ថ្នាក់ដឹកនាំ ត្រូវបើកនៅម៉ោង ៩ព្រឹកវិញ ។

ជាមួយនឹងការចម្រូងចម្រាស់ និងបិទច្រកជាឯកតោភាគីនេះ បានបង្កចលាចលដល់ពលរដ្ឋទាំងពីរប្រទេស នៅនឹងមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឱ្យពលរដ្ឋថៃដែលរស់នៅ និងធ្វើការក្នុងក្រុងប៉ោយប៉ែត ប្រញាប់ចេញទៅប្រទេសថៃវិញ តែមិនទាន់អស់នោះទេ បានបន្តនៅព្រឹកថ្ងៃនេះទៀត មុននឹងខាងកម្ពុជាបើកច្រកឲ្យចេញត្រឡប់ទៅប្រទេសវិញ ពលរដ្ឋថៃបានមានការកក់ស្ទះត្រៀបត្រា នៃមាត់ច្រកខាងកម្ពុជា។ ដោយឡែកអាជីវករខ្មែរយើងកាលពីម្សិលមិញ ក៏មានការកក់ស្ទះត្រៀបត្រា នៅក្នុងទឹកដីថៃផងដែរ។
សម្រាប់ថ្ងៃនេះនៅច្រកអន្តរជាតិប៉ោយប៉ែតខាងកម្ពុជាឯខាងថៃជាច្រកខ្លងឡឹកកំពុងតែស្ទះចរាចរចេញចូលទាំងខាងថៃនិងខាងកម្ពុជា៕


អត្ថបទ ៖ អេម ពៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


