ព័ត៌មានអន្ដរជាតិ
និន្នាការថ្មីកំពុងផ្ទុះនៅចិន យុវវ័យដើរយំនៅកន្លែងសាធារណៈ ដើម្បីឲ្យអារម្មណ៍ធូរស្បើយ
សារព័ត៌មាន SCMP បានរាយការណ៍កាលពីថ្ងៃទី៥ ខែមិថុនាថា ការយំយែកនៅតាមទីសាធារណៈគឺជានិន្នាការថ្មីក្នុងចំណោមយុវវ័យចិន ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើង ហើយក្លាយជាបាតុភូតសង្គមដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី។

ក្នុងបរិបទនៃការកើនឡើងសម្ពាធពីការងារ ភាពអត់ការងារធ្វើ ការខូចចិត្ត និងជីវិតរស់នៅទីក្រុងដ៏នឿយហត់ យុវជនវ័ក្មេងជាច្រើនបានស្វែងរកការបន្ធូរអារម្មណ៍ ដោយទៅកន្លែងពិសេសៗ រាប់ចាប់តាំងពីទីបញ្ចុះសព តុលាការ មន្ទីរពេទ្យផ្លូវចិត្ត រហូតដល់ទីក្រុងហាមឃាត់ (Forbidden City)។
ដោយមានការបំផុសគំនិតពីការផ្សព្វផ្សាយខ្សែសង្វាក់ភោជនីយដ្ឋាន KFC អ្នកគ្រប់គ្រងផលិតផលនៅទីក្រុងប៉េកាំងដែលមានគណនីអនឡាញ Don’t Call Me Da Vinci បានបង្កើតកម្មពិធី Crazy Cry Saturday នេះឡើងមក ។
នៅថ្ងៃមួយ គាត់បានជិះកង់ទៅសួនសត្វប៉េកាំង ហើយយំដោយមិនខ្វល់ពីនរណាម្នាក់ឡើយ។ គាត់បានមើលឃើញថាការជិះអស់មួយម៉ោងជាមធ្យោបាយមួយដើម្បីបញ្ចេញអារម្មណ៍ និងធ្វើឲ្យគាត់គិតពីរឿងផ្សេងៗ។ បន្ទាប់មកគាត់បានទិញការ៉ុតសម្រាប់ឲ្យសត្វបរិភោគ ដោយចាត់ទុកថា វាជាការបញ្ចប់ដ៏ទន់ភ្លន់នៃដំណើរការបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន។
នៅទីក្រុងសៀងហៃ បុគ្គលិកផ្នែកហិរញ្ញវត្ថុនៅ Lujiazui ដែលមានរហស្សនាមថា NotFreeToArgue បានបង្ហាញថា នាងតែងតែតុបតែងមុខ និងធ្វើសក់មុនពេលយំ។ ជារឿយៗនាងទៅកោះ Chongming ដើម្បីសម្រាក និងយំខ្លាំងៗ ដើម្បីទទួលបានតុល្យភាពខាងក្នុងរបស់នាងឡើងវិញ។
មិនត្រឹមតែស្ត្រីប៉ុណ្ណោះទេ បុរសក៏ចាត់ទុកពិធីយំសោកជាផ្នែកសំខាន់មួយក្នុងជីវិត។ បុរសម្នាក់បានចែករំលែកថា ទោះជាគាត់មិនបានថែរក្សារូបរាងសម្រាប់ណាត់ជួបក៏ដោយ គាត់តែងតែកាត់សក់ និងធ្វើម៉ូដសក់យ៉ាងប្រុងប្រយ័ត្នមុនពេលចេញទៅយំ។
យុវជនមួយចំនួនដែលមានបទពិសោធន៍ក្នុងការយំនៅទីសាធារណៈ បានចែករំលែកកន្លែងដែលមិនសូវស្គាល់ដែលមានប្រសិទ្ធភាពក្នុងការជួយពួកគេបញ្ចេញអារម្មណ៍របស់ពួកគេ។ ទីតាំងដែលបានណែនាំរួមមានច្រកទ្វារតុលាការ ទីបញ្ចុះសព ឬកន្លែងសុខភាពផ្លូវចិត្ត។ ជាពិសេស សូម្បីតែតំបន់មួយចំនួននៃទីក្រុងហាមឃាត់ ត្រូវបានមនុស្សជាច្រើនលើកឡើង ចំពោះបរិយាកាស ដែលជាកន្លែងដ៏ល្អសម្រាប់មើលថ្ងៃលិច និងយំតែម្នាក់ឯងដោយសន្តិភាព។
មិនត្រឹមតែទីក្រុងប៉េកាំងប៉ុណ្ណោះទេ កន្លែងយំផ្សេងទៀតនៅទូទាំងប្រទេសចិនក៏ត្រូវបានកត់សម្គាល់ផងដែរ ដូចជាអាកាសយានដ្ឋានអន្តរជាតិ Pudong ក្នុងទីក្រុងសៀងហៃ, កីឡដ្ឋាន Bao’an ក្នុងទីក្រុង Shenzhen, ច្រាំងទន្លេ Han ក្នុងទីក្រុង Wuhan និងបឹង Chunwu ក្នុងទីក្រុង Nanjing ជាដើម។
កន្លែងទាំងនេះបានក្លាយទៅជាចំណុចជួបជុំអារម្មណ៍ ដែលជួយឲ្យនិន្នាការនៃការយំនៅទីសាធារណៈក្នុងចំណោមយុវវ័យកាន់តែមានប្រជាប្រិយភាពទូទាំងប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Influencer កូរ៉េម្នាក់ ឈ្នះក្ដីលើគ្លីនិកមួយ ដែលចាក់ថ្នាំឲ្យនាងត្រាំត្រែងក្នុងជំងឺដល់ទៅ៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


