Connect with us

ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ ដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានក្លែងក្លាយបង្កើតដោយ AI

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានដាស់តឿនប្រជាពលរដ្ឋឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ រួមទាំងព័ត៌មានក្លែងក្លាយដែលបង្កើតដោយ AI ដោយលោកបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយជិត ៩០០ករណីត្រូវបានកត់ត្រាជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ “នៅត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ ករណី”។ ពាក់ព័ន្ធករណីនេះ លោកសំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប គួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយដែលកើតមាននៅលើបណ្តាញសង្គម ពោល គឺត្រូវមានការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ ចៀសវាង ទទួលឥទ្ធិពលមិនល្អពីព័ត៌មានក្លែងក្លាយដែលកើតចេញពីការប្រើប្រាស់បណ្តាញសង្គម គ្មានការទទួលខុសត្រូវ ការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ គ្មានវិជ្ជាជីវៈ និង​គ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន​ទាំងអស់ សូមធ្វើជាពលរដ្ឋឌីជីថលល្អនៅថ្ងៃនេះនិងនៅថ្ងៃមុខ កុំបង្កើត កុំចែកចាយ ព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម រាប់ទាំងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបច្ចេកវិទ្យាសិប្បនិម្មិត (AI )”។ លោកបន្ថែមថា “ជានិច្ចជាកាលសូមផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលទទួលបាន ជាពិសេសគឺពីបណ្តាញសង្គម ដើម្បីទាំងអស់គ្នាចូលរួមទប់ស្កាត់ ដើម្បីឈានទៅបញ្ចប់នូវព័ត៌មានក្លែងក្លាយ នៅក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ”។

អ្នកនាំពាក្យ បន្ថែមថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយគឺសុទ្ធតែមានឥទ្ធិពលអវិជ្ជមាន មកលើសន្តិសុខសណ្តាប់ធ្នាប់ និងនយោបាយ ពោល គឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតឲ្យមានអំពើហិង្សា ដែលបណ្តាលឲ្យកើតមានអរិយភាពនៅក្នុងសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តមកលើថ្នាក់ដឹកនាំ ហើយអាចឲ្យសង្គមបែកបាក់សាមគ្គីភាពព្រមទាំង បង្ក ព្យសនកម្ម និង​មហន្តរាយដែលមិនអាចនឹកស្មានដល់។

គួររំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុប ចំនួន ៣ ៦៥១ ករណី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាំងនេះ កាលពីថ្ងៃទី ០១ ខែមេសា​ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងដើម្បីកាត់បន្ថយព័ត៌មានក្លែងក្លាយមកនូវកម្រិតអប្បបរមា និងឈានទៅលុបបំបាត់នូវព័ត៌មានក្លែងក្លាយពីលំហក្នុងសង្គមកម្ពុជា សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា១៤ នាទីutes មុន

Hacker មានវិធីសាស្ត្ររាយសំណាញ់ច្រើន អាចឆ្មក់កម្ទេចប្រព័ន្ធសុវត្ថិភាព ទោះកំណត់មុខងារកម្រិតខ្ពស់

ព័ត៌មានជាតិ៣២ នាទីutes មុន

កម្ពុជា ចង់ឱ្យហុងគ្រីដំឡើងការិយាល័យតំណាងរបស់ខ្លួននៅភ្នំពេញ ទៅជាស្ថានទូតពេញលេញ

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

បវរកញ្ញាអង់គ្លេស  Milla ប្រកាសដកខ្លួនចេញពីការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥

ជីវិតកម្សាន្ដ៤០ នាទីutes មុន

តួឯកស្រីថៃ​ក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ​ប្រកាស​ក្ដែងៗ​ថា លែងជួយជ្រោមជ្រែងឪពុក

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោក ទេព អស្នារិទ្ធ ដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានក្លែងក្លាយបង្កើតដោយ AI

សន្តិសុខសង្គម១ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

សន្តិសុខសង្គម៨ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ចិន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពលរដ្ឋថៃ​ម្នាក់​ចូល​ព្រៃ​បេះ​ផ្សិត​ ត្រូវ​ដំរី​ព្រៃ​វាយប្រហារ​ដល់​បាត់បង់​ជីវិត​

Sokha Hotels

ព័ត៌មានពេញនិយម