Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី បើកវគ្គបណ្តុះបណ្តាលបំ​ប៉នជំនាញ​​យុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ ដល់សិក្ខាកាមតាមបណ្ដាខណ្ឌទាំង១៤

បានផុស

នៅ

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការណែនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរងផែនការងារធនធានមនុស្ស នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានធ្វើបទបង្ហាញវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីយុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងប្រយុទ្ធប្រឆាំងការឆ្លើយតបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សរុបចំនួន៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ សំដៅលើការពង្រីកចំណេះជំនាញក្នុងការគ្រប់គ្រង តាមដានឆ្លើយតប បកស្រាយដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត នៅតាមបណ្តាញសង្គមឱ្យមានប្រសិទ្ធភាព កុំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសការគ្រប់គ្រងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់កុំឱ្យមានការជឿជាក់ខ្វះការពិចារណា ដែលអាចធ្វើការសម្រេចចិត្តខុសបង្កជះឥទ្ធិពលអាក្រក់ណាមួយនៅក្នុងសង្គម ឬនៅក្នុងជីវភាពប្រចាំថ្ងៃ នៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ពីការបង្កើតឡើងដោយក្រុមទុច្ចរិតណាមួយនោះ។

វគ្គបណ្តុះបណ្តាលបំប៉នជំនាញសិក្សាលើមេរៀន ១ ការយល់ដឹងពីព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ២ ភាពខុសគ្នារវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ៣. យុទ្ធសាស្ត្របន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម