សន្តិសុខសង្គម
មន្ត្រីជលផល ចុះចាប់ត្រីទីឡាបព្យា នាំចូលខុសច្បាប់ពីប្រទេសថៃ បានមួយរថយន្ត
បន្ទាយមានជ័យ ៖ ត្រីទីឡាបព្យា មួយរថយន្ត camry កែច្នៃ នាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយលក់នៅលើទីផ្សារកម្ពុជា ត្រូវបានមន្ត្រីជំនាញជលផលថ្នាក់ជាតិ ចុះធ្វើការបង្ក្រាបដោយផ្ទាល់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លើកំណត់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវស្របតាមព្រំដែន ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះថា រថយន្តដឹកត្រីខាងលើ ជារថយន្តម៉ាកាមរី កែច្នៃ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-0865 ត្រូវបានឃាត់ អូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកាលពីវរសៀលថ្ងៃទី ថ្ងៃទី២៧ ខែឧសភានេះតែម្ដង ដោយជំនាញមន្ត្រីជលផលថ្នាក់ជាតិ ចុះបង្ក្រាបដោយផ្ទាល់ លើកំណត់ផ្លូវជាតិលេខ៥៨ ទិសដៅពីស្រុកម៉ាឡៃឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ សំដៅឆ្លងកាន់ខេត្តបន្ទាយមានជ័យ បន្តទៅខេត្តផ្សេងទៀត នៅជុំវិញបឹងទន្លេសាប។

មន្ត្រីជំនាញជលផលខេត្តបន្ទាយមានជ័យ បានបន្តឱ្យដឹងទៀតថា ករណីនេះ គឺជា ករណីដែលថ្នាក់ជាតិចុះដោយផ្ទាល់ ដោយខណ្ឌជលផលគ្រាន់តែបានចូលរួម។

ចំពោះនីតិវិធីលើការផាកពិន័យ ឬធ្វើការចាត់ចែងយ៉ាងណានោះ លោកពុំទាន់ទទួលបាននៅឡើយ ដោយគ្រាន់តែដឹងថា ត្រីក្នុងរថយន្តជាត្រីទីឡាបព្យា នាំចូលពីក្រៅប្រទេស។

តាមមន្រ្តីជលផលថ្នាក់ជាតិបានឱ្យដឹងថា ត្រីខាងលើជាត្រីនុយជំនាញនឹងធ្វើការផាកពិន័យតាមច្បាប់ជលផល។ តែបើតាមប្រភពដែលទទួលបាន ត្រីខាងលើ ត្រូវបាននាំចូលពីប្រទេសថៃ តាមច្រកតំបន់ម៉ាឡៃ ដោយឆ្លងកាត់មន្រ្តីជំនាញជាច្រើន ប្រចាំច្រកដូចជា គយ និងគណៈកម្មាការច្រកទ្វារជាដើម ។ តែអ្វីដែលទទួលបានចុងក្រោយ មួយរយៈនេះឈ្មួញបានសម្រុកនាំចូលត្រីក្លាសេ ពីប្រទេសថៃរួមមាន ត្រីប្រា ត្រីកន្ធរ ចូលកម្ពុជាខ្លះមានច្បាប់ និងខ្លះអត់ច្បាប់ ដើម្បីបន្តយកទៅលក់ចែកចាយ នៅតាមខេត្តជុំវិញបឹងទន្លេសាប។

ជាមួយគ្នានោះ មន្ត្រីជំនាញជលផលនៅខេត្តសៀមរាប និងបាត់ដំបងក៏ បានបង្ក្រាបចាប់ផាកពិន័យ ជាបន្តបន្ទាប់ផងដែរ៕
ដោយ ៖ អ ពៅ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ