ព័ត៌មានជាតិ
រយៈពេល ២ ថ្ងៃ មាននិស្សិតខ្មែរជាង ១០០ នាក់ បានចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ មកកម្ពុជាវិញ
នៅក្នុងរយៈពេល ២ ថ្ងៃនេះ មាននិស្សិតខ្មែរជាង ១០០ នាក់ បានចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ ត្រលប់មកកម្ពុជាវិញ ក្រោយមានការប៉ះទង្គិចអាវុធរវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយភាគីថៃ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងចំណោមនិស្សិតចំនួន ១០៨ នាក់ នោះ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ មកកម្ពុជាវិញ ក្នុងនោះ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ មាន ២៩ នាក់ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ មកកម្ពុជាវិញ តាមប្រទេសឡាវ និងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ មាន ៧៩ នាក់ ចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ មកកម្ពុជាវិញ។

គួរបញ្ជាក់ថា ក្រៅពីនិស្សិតខ្មែរ ក៏មានពលករខ្មែររស់នៅ និងធ្វើការនៅប្រទេសរាប់ម៉ឺននាក់ បានចាកចេញពីប្រទេសថៃ វិលត្រលប់មកប្រទេសកម្ពុជាវិញ ជាបន្តបន្ទាប់។ ជាក់ស្តែងប្រជាពលរដ្ឋខ្មែរប្រមាណជិត ១០ ម៉ឺននាក់ បានវិលចូលមាតុប្រទេសវិញ នាថ្ងៃទី ២៧ ខែកក្កដា នេះ តាមច្រកព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង ចាប់ពីពេលច្រកបើកម៉ោង ៨ ព្រឹក រហូតបិទវិញត្រឹមម៉ោង ៣ រសៀលនេះ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានអញ្ជើញទៅរង់ចាំទទួល និងសម្របសម្រួលជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ ព្រមទាំងសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងខេត្តបាត់ដំបង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


