ព័ត៌មានជាតិ
ផ្លែទៀបស្វិតខ្មែរ នៅតែរក្សាទីផ្សារបានល្អ រយៈពេល ២ ឆ្នាំជាប់គ្នា
កសិករជាអ្នកដាំដុះដំណាំទៀបស្វិតរបស់ខ្មែរតាមដីលំនៅដ្ឋាន នៅតែសង្ឃឹមលើទីផ្សាររក្សាបានតម្លៃនៅល្អ។ ការរក្សាបានទីផ្សារនៅថេរសម្រាប់ផ្លែទៀបស្វិតខ្មែរនេះ ដោយសាតែអតិថិជនក៏ដូចជាអ្នកភូមិស្រុក បាននិយមបរិភោគទៀបស្វិតខ្មែរច្រើនជាងទៀបពូជផ្សេងៗដូចជា ទៀបអូស្ត្រាលីជាដើម។
អ្នកស្រី វ័ណ្ណា វ័យ ៧២ ឆ្នាំ រស់នៅភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ផ្តល់បទកិច្ចសម្ភាសដល់កម្ពុជាថ្មីថា អ្នកស្រីបានដាំដុះទៀបស្វិតរបស់ខ្មែរនៅលើដីលំនៅដ្ឋានរយះពេលជិត ៥ ឆ្នាំហើយ ដែលមានប្រមាណជិត ៣០ ដើម និងគ្រោងដាំបន្ថែមទៀត ខណះដំណាំប្រភេទនេះ អ្នកស្រីមានចំណូលចិត្តដាំជាងដំណាំផ្សេងៗ ហើយវាបានផ្តល់ប្រយោជន៍ផ្តល់ចំណូលដល់គ្រួសារ ខណះទីផ្សារមិនមានការប្រឈម និងតម្លៃក៏អាចទទួលយកបានគ្រប់រដូវកាល។

អ្នកស្រីបន្តថា “សម្រាប់ទីផ្សារ រាល់រដូវកាលខ្ញុំលក់បានក្នុង ១ គីឡូក្រាម ១២ ០០០ រៀល ហើយម៉ូយដែលមកដល់ចម្ការលក់ក្នុងតម្លៃបានចន្លោះពី ៨ ០០០ ទៅ ១០ ០០០ រៀល តាមប្រភេទផ្លែតូចឬធំ ហើយប្រមូលផលក៏បានជាបន្តបន្ទាប់ បើគិតទ្រួសៗទៅ រដូវនេះបានចំណូលជាង ២ លាននរៀល តែនៅបន្តប្រមូលឲ្យម៉ូយនៅក្នុងខេត្តបន្តទៀត។
កសិករម្នាក់ទៀត គឺអ្នកស្រី សួន សីថាវ រស់នៅភូមិឃុំជាមួយគ្នា បានលើកឡើងថា អ្នកស្រីធ្វើដំណាំដំឡូងនិងម្ទេស ដៃនាង តែមួយរដូវៗមិនបានសល់លុយដូចដាំទៀបស្វិតខ្មែរនោះទេ ឃើញថាមានទីផ្សារល្អ ហើយមិនសូវហត់នឿយផង។
អ្នកស្រីបន្តថា “ដោយសាតែទៀបស្វិតខ្មែរនៅតែពេញនិយម ឆ្នាំនេះខ្ញុំប្រមូលផលដំឡូងមី និងម្ទេសហើយ នឹងប្តូរមកដាំទៀបពូជរបស់ខ្មែរប្រភេទទៀបស្វិតវិញ ហើយពេលនោះខ្ញុំឈប់ដើរសុីឈ្នួលគេ នៅខេត្តប៉ៃលិនទៀតហើយ ព្រោះឃើញអ្នកជិតខាងដាំរកចំណូលបានយ៉ាងប្រសើរ តាមរយះដំណាំទៀបស្វិតរបស់ខ្មែរយើងនេះ”។


ដោយឡែក អាជីវករ តាមទីផ្សារក្នុងក្រុងបាត់ដំបងបានត្អូញត្អែរប្រាប់កម្ពុជាថ្មីថា ពួកគាត់បានលើកផ្លែទៀបពូជពីប្រទេសអូស្ត្រាលីមកលក់លើផ្សារ គឺលក់មិនសូវដាច់បើធៀបនិងផ្លែទៀបស្វិតរបស់ខ្មែរ។
អ្នកស្រី យិន បុប្ផា ជាអាជីវករនៅផ្សារថ្មីបាត់ដំបងបានបញ្ជាក់ថា “ខ្ញុំដាក់លក់ផ្លែទៀបពូជពីប្រទេស អូស្ត្រាលី ដោយលក់ ១ គីឡូក្រាម ១០ ០០០ រៀល ស្មើ ៣ ផ្លែ ហើយទៀបស្វិតលក់ ១ គីឡូបាន ១២ ០០០ រៀល ស្មើ ៤ ទៅ ៥ ផ្លែ។
អាជីវកររូបនេះអះអាងថា ទៀបខ្មែរលក់ដាច់រហូត ខុសពីទៀបពូជអូស្រ្តាលី ពេលខ្លះសល់ខូចរលូយខាងសាច់ក្នុងខាតដើមក៏មាន។

អ្នកស្រីថា ទៀបពូជអូស្រ្តាលីមានជាតិទឹកច្រើនមិនសូវផ្អែម ហើយទឹកមិនស្អិតជាប់ដៃដូចទៀបស្វិតខ្មែរ ។យ៉ាងណាមិញ អ្នកស្រីថា លើកនេះលក់អស់ អ្នកស្រីឈប់លក់ហើយ ងាកទៅលើកទៀបស្វិតខ្មែរតាមភូមិវិញ អាចរកចំណូលបានជាងនេះ”។
មន្ត្រីកសិកម្មខេត្តបាត់ដំបង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការដាំដុះពូជទៀបស្វិតរបស់ខ្មែរ នៅលើដីទំនេរតាមភូមិ ព្រោះទៀបស្វិតខ្មែរ នៅតែពេញនិយមការបរិភោគភាគច្រើន បន្ថែមពីលើការដាំដំណាំផ្សេងៗឬការចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពកុំឲ្យប្រឈមការខ្វះខាត៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


