ព័ត៌មានជាតិ
វិស័យកសិកម្មខេត្តបាត់ដំបង កាន់តែពង្រីកវិសាលភាព ក្រោយប្រព័ន្ធធារាសាស្ត្រដ៏ធំមួយទៀតសាងសង់រួចរាល់
ប្រព័ន្ធធារាសាស្ត្រថ្មីមួយទៀតក្នុងខេត្តបាត់ដំបង ដែលមានសមត្ថភាពស្រោចស្រពដំណាំស្រូវរហូតដល់ ១០ មុឺនហិកតា គ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខទៀតនេះ។
ប្រព័ន្ធធារាសាស្ត្រដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅក្នុងស្រុកសំឡូតមានឈ្មោះ “អាងស្តុកទឹកស្ទឹងក្រញួង” ដែលមានវិសាលភាពគ្របដណ្តប់លើស្រុកចំនួន ៥ ក្នុងខេត្តបាត់ដំបង។
លោក ឈឺន សុខុម ប្រធានការិយាល័យធារាសាស្រ្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថា អាងស្តុកទឹកស្ទឹងក្រញូងនេះ គឺជាគម្រោងគ្រប់គ្រងដោយ ក្រសួងធនធានទឹក និងឧតុនិយម មានប្រវែងជាង ១ គីឡូម៉ែត្រ។ ប្រព័ន្ធធារាសាស្រ្តថ្មីនេះបានចាប់ផ្តើមសាងសង់ពីខែគុម្ភ: ឆ្នាំ២០២៥ ដោយគ្រោងប្រើរយះពេលសាងសង់ចំនួន ៣ ឆ្នាំ។

លោកថា អាងនេះមានសមត្ថភាពស្ដុកទឹកជាង ១ រយលានម៉ែត្រគូប មានវិសាលភាពគ្របដណ្តប់លើស្រុកក្រុងចំនួន ៥ ក្នុងនោះមានដូចជា ក្នុងស្រុកបាណន់ ស្រុកសង្កែ ស្រុកម៉ោឫស្សី ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ដែលអាចបម្រើការស្រោបស្របលើផ្ទៃដីដាំដុះដំណាំស្រូវវស្សាបានជាង ១០ ម៉ឺនហិកតា។
បច្ចុប្បន្នក្នុងខេត្តបាត់ដំបង មានព័ន្ធធារាសាស្ត្រធំៗចំនួន ៤ ដែលមានស្រាប់ ដែលរួមមាន ១, ប្រព័ន្ធធារាសាស្ត្រស្ទឹងមោងឫស្សី ឬស្ទឹងដូនទ្រី មានសមត្ថភាពស្រោចស្រពលើផ្ទៃដីជាង ៥ ម៉ឺនហិកតានៅរដូវវស្សា និងជាង ២ ពាន់ហិកតានៅរដូវប្រាំង។ ២, ប្រព័ន្ធធារាសាស្ត្រស្ទឹងសង្កែ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីជាង ៦ ម៉ឺនហិកតា នៅរដូវវស្សា និងជាង ១ ម៉ឺន ៧ ពាន់ហិកតានៅ រដូវប្រាំង។ ៣, ប្រព័ន្ធធារាសាស្ត្រស្ទឹងមង្គលបូរី អាចស្រោចស្រព លើផ្ទៃដីជាង ៦ ម៉ឺនហិកតានៅរដូវវស្សា និង រដូវប្រាំងបានជាង ២ពាន់៨០០ ហិកតា។ ៤, ប្រព័ន្ធធារាសាស្ត្រកំពីងពួយ មានសមត្ថភាពស្រោចស្រព លើផ្ទៃដីសរុប ២ ម៉ឺន ៣ ពាន់ ៦ រយហិកតា នៅរដូវវស្សា និងជាង១ម៉ឺន៨ពាន់ហិកតា នៅរដូវប្រាំង។


របាយការណ៍ពីមន្ទីរកសិកម្មខេត្តបាត់ដំបងបានបង្ហាញថា នៅឆ្នាំ ២០២៤ ខេត្តបាត់ដំបងបានដាំដុះដំណាំស្រូវវស្សាបានជាង ៤៥ ម៉ឺនហិកតា។ ដោយឡែក នៅក្នុងរដូវកាលឆ្នាំ២០២៥ នៅមិនទាន់មានទិន្នន័យជាក់លាក់នៅឡើយ ខណះការដាំដុះរបស់កសិករ នៅកំពុងបន្តនៅឡើយ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


