កីឡា
អបអរ កីឡាករអាមេរិកកំណើតខ្មែរ ចូដាន ពិសី ឡើងវគ្គផ្តាច់ព្រ័ត្រហើយ
កីឡាករ Jordan Windle ដែលមានឈ្មោះខ្មែរ ពិសី ជាជម្រើសជាតិអាមេរិកផ្នែកលោតទឹកបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃវិញ្ញសា Platform បុរសកម្ពស់១០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពី Jordan Windle ធ្វើបានល្អនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលប្រកួតនៅព្រឹកថ្ងៃសៅរ៍នេះដែលស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងចំណោម១២នាក់ចុងក្រោយ។ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ពិសី ធ្វើបានល្អជាងវគ្គជម្រុះកាលពីម្សិលមិញ។
តាមកាលវិភាគ វគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតវេលាម៉ោង៣រសៀលថ្ងៃនេះនៅប្រទេសជប៉ុនក្នុងចំណោមបេក្ខជនជាប់វគ្គផ្តាច់ព្រ័ត្រ១២នាក់ចុងក្រោយដើម្បីប្រជែងមេដាយមាស ប្រាក់ និងសំរឹទ្ធ។
កីឡាករចិនពីរនាក់ស្ថិតនៅលំដាប់លេខ១ និងលេខ២តាំងពីវគ្គជម្រុះដែលមានសង្ឃឹមខ្ពស់ក្នុងការឈ្នះមេដាយ៕

អត្ថបទ៖ វីរបុត្រ
រូបថត៖ Tokyo Olympic 2020
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


