កីឡា
«ក្តីសុបិនធំបំផុត»របស់កីឡាកម្ពុជានៅមិនទាន់បានសម្រេច
ក្តីសុបិនធំបំផុតក្នុងវិស័យកីឡាកម្ពុជានៅមិនទាន់បានសម្រេចទេសម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក បើទោះបីជាធ្លាប់ចូលរួមប្រកួត១០លើកហើយក៏ដោយ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកជាសំណួរថា តើកីឡាករ កីឡាការិនីកម្ពុជាណានឹងក្លាយជាវីរបុរសនៅក្នុងកីឡាអូឡាំពិក?
«សុបិនធំបំផុតរបស់កីឡាយើងគឺចង់បានមេដាយមាសអូឡាំពិក។ យើងមិនធ្លាប់ទទួលបានមេដាយណាមួយពីកីឡាអូឡាំពិកទេ។ អីចឹងបើកីឡាករ កីឡាការិនីកម្ពុជាណាបានឈ្នះមេដាយអូឡាំពិកនឹងក្លាយជាវីរអត្តពលិកឆ្នើមជាងគេ និងមុនគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា»។ លោក វ៉ាត់ ចំរើន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមកំណត់ត្រាក្នុងកីឡាអូឡាំពិក កម្ពុជាធ្លាប់បានបញ្ជូនអត្តពលិកចូលរួមប្រកួតចំនួន១០លើកមកហើយក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើងរាល់៤ឆ្នាំមក។
- ឆ្នាំ១៩៥៦ កម្ពុជាបញ្ជូនអត្តពលិក២នាក់ (កីឡាប្រណាំងសេះ)
- ឆ្នាំ១៩៦៤ អត្តពលិក១១នាក់ (ប្រដាល់សកល ជិះកង់ ទូកក្តោង)
- ឆ្នាំ១៩៧២ អត្តពលិក១០នាក់ (អត្តពលកម្ម ប្រដាល់សកល ហែលទឹក)
- ឆ្នាំ១៩៩៦ អត្តពលិក៥នាក់ (អត្តពលកម្ម ហែលទឹក ចំបាប់)
- ឆ្នាំ២០០០ អត្តពលិក៤នាក់ (អត្តពលកម្ម ហែលទឹក)
- ឆ្នាំ២០០៤ អត្តពលិក៤នាក់ (អត្តពលកម្ម ហែលទឹក)
- ឆ្នាំ២០០៨ អត្តពលិក៤នាក់ (អត្តពលកម្ម ហែលទឹក)
- ឆ្នាំ២០១២ អត្តពលិក៦នាក់ (អត្តពលកម្ម ហែលទឹក យូដូ តេក្វាន់ដូ)
- ឆ្នាំ២០១៦ អត្តពលិក៦នាក់ (អត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ)
- ឆ្នាំ២០២០ អត្តពលិក៣នាក់ (អត្តពលកម្ម ហែលទឹក)
- ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង
សម្រាប់ការចូលរួមទាំង១០លើកខាងលើ កម្ពុជាមិនធ្លាប់ទទួលបានមេដាយឡើយទាំងមាស ប្រាក់ ឬសំរិទ្ធ។ ភាគច្រើនកម្ពុជាបញ្ជូនកីឡាហែលទឹក និងអត្តពលកម្មចូលរួមប្រកួត ពីព្រោះកីឡាទាំងពីរប្រភេទនេះជាប្រភេទកីឡាអនុគ្រោះដែលសមាជិកអូឡាំពិកទាំងអស់ត្រូវបំពេញកាតព្វកិច្ចចូលរួមប្រកួត ទោះជាមិនជាប់វគ្គជម្រុះក៏ដោយ។
កីឡាការិនី ស៊ន សៀវស៊ី បានក្លាយជាអត្តពលិកកម្ពុជាទី១ដែលបានជាប់ជម្រុះចូលរួមប្រកួតកីឡាអូឡាំពិក កាលពីឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល លើប្រភេទកីឡាតេក្វាន់ដូ ដែលបានចូលរួមប្រកួតក្នុងនាមជាអត្តពលិកកម្ពុជាមិនមែនអនុគ្រោះ។
ស៊ន សៀវម៉ីន ក៏ជាអត្តពលិកកម្ពុជាទី១ដែលបានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី ដែលឈ្នះនៅឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង បន្ទាប់មកមានកីឡាករ សាលី អ៊ូម៉ើត និងកីឡាការិនី ខាន់ ចេសា បានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី ឆ្នាំ២០១៩ នៅឥណ្ឌូណេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


