កីឡា
អភិបាលក្រុងប៉ារីសនឹងហែលទឹកទន្លេ Seine មុនការប្រកួតអូឡាំពិក២០២៤
លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស នឹងហែលទឹកទន្លេ Seine មុនការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំនេះ។

បច្ចុប្បន្នទន្លេ Seine គឺអាចងូតបានជាមធ្យមក្នុងរដូវក្តៅ ប៉ុន្តែទីក្រុងប៉ារីសសង្ឃឹមថា នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវគុណភាពទឹកនៅពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ចាប់ផ្តើម។
គោលដៅចម្បងគឺធ្វើឱ្យទន្លេស្អាតគ្រប់គ្រាន់សម្រាប់ហែលទឹកនៅឆ្នាំ២០២៥ ហើយព្រឹត្តិកីឡាអូឡាំពិកនឹងជំរុញដំណើរការនេះ បើទោះបីជាព្រឹត្តិការណ៍កីឡានៅលើទន្លេ Seine ត្រូវបានលុបចោលកាលពីឆ្នាំមុន ដោយសារស្តង់ដារសុខភាពមិនត្រូវបានឆ្លើយតប បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងបញ្ហាប្រព័ន្ធលូជាដើម។

លោកស្រី Hidalgo បាននិយាយនៅក្នុងពិធីចូលឆ្នាំថ្មីនៅឯសាលាក្រុងដោយបានអញ្ជើញចៅហ្វាយខេត្ត Marc Guillaume ថា ៖«យើងនឹងងូតទឹកនៅទន្លេ Seine។ ការជ្រមុជទឹកជាប្រវត្តិសាស្ត្រនេះជាង៣០ឆ្នាំ បន្ទាប់ពីការសន្យារបស់អតីតប្រធានាធិបតី លោក Chirac អតីតអភិបាលក្រុងបារីស”។ អតីតអភិបាលក្រុងប៉ារីសលោក Chirac ក្នុងឆ្នាំ១៩៨៨ បានសន្យាថាលោកនឹងហែលទឹកទន្លេ Seine”នៅចំពោះមុខសាក្សី”។

ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលរួមមានកីឡាលើទឹក និងកីឡាទ្រីយ៉ាថ្លុង គ្រោងនឹងធ្វើឡើងនៅលើទន្លេ Seine នេះ អំឡុងពេលកីឡាអូឡាំពិក ឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី