កីឡា
Peter Crouch ចោទសួរ ហេតុអីគួរពន្យារប្រកួតក្របខណ្ឌបាល់ទាត់អង់គ្លេស?
អតីតកីឡាករជម្រើសជាតិអង់គ្លេសកម្ពស់ខ្ពស់ Peter Crouch បានសម្ដែងការខកចិត្តដែលកីឡាបាល់ទាត់នឹងមិនអាចមានឱកាសបង្ហាញការគោរពដល់ម្ចាស់ក្សត្រី Elizabeth II នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមកីឡា Cricket អង់គ្លេស និងក្រុមលេងបាល់ឱប (Premiership Rugby) បានសម្ដែងការគោរពរួចរាល់ហើយ។

Peter Crouch បានចោទសួរថា ហេតុអ្វីបានជា Premier League ពន្យារពេលការប្រកួត បន្ទាប់ពីការយាងសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth II ហើយបានសារភាពថាវាអាច “ប្រសើរជាង” ប្រសិនបើក្រុមនិងអ្នកគាំទ្រអាចចូលរួមបង្ហាញការគោរពរបស់ពួកគេនៅក្នុងកីឡដ្ឋាន។

កាលពីរសៀលថ្ងៃសុក្រ Premier League និង FA បានសម្រេចថា ការប្រកួតទាំងអស់នៅចុងសប្តាហ៍នេះនឹងត្រូវបានពន្យារពេល ជាសញ្ញានៃការគោរពចំពោះព្រះមហាក្សត្រិយានី ដែលបានសោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងជន្មាយុ ៩៦ព្រះវស្សា។
Peter Crouch បានសរសេរនៅលើ Twitter ថា៖ «នេះគឺជាពេលវេលាដ៏សោកសៅ ដ៏ក្រៀមក្រំមួយសម្រាប់មិនត្រឹមតែប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលបានកោតសរសើរទ្រង់ ហើយយើងចូលរួមទាំងអស់គ្នាក្នុងការកាន់ទុក្ខចំពោះការសោយទីវង្គត់របស់ទ្រង់”។
ទោះបីជាការសម្រេចចិត្តផ្អាកការប្រកួតកីឡាបាល់ទាត់នៅពេលដែលប្រទេសនេះឈានចូលដល់ដំណាក់កាលនៃការកាន់ទុក្ខក៏ដោយ កីឡាផ្សេងទៀត រួមទាំងកីឡាបាល់ឱប និងកីឡា cricket បានសម្រេចចិត្តបន្តលេងនៅចុងសប្តាហ៍នេះ។
Crouch បាននិយាយទៀតថា «ខ្ញុំដឹងថាវាគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះ ហើយរឿងខ្លះធំជាងនេះ ប៉ុន្តែបើសាកស្រមៃថាការប្រកួតរបស់យើងទាំងអស់បានដំណើរការនៅចុងសប្តាហ៍នេះ មានការពាក់អាវខ្មៅ ការស្មឹងស្មាធ ការគោរពភ្លេងជាតិ គោរពភ្លេងមហាក្សត្រជាដើម ដើម្បីឱ្យមនុស្សរាប់លាននាក់ជុំវិញពិភពលោកកំពុងទស្សនា? តើនេះមិនមែនជាការជូនដំណើរដ៏ល្អឬយ៉ាងណា?»
DCMS បានបញ្ជាក់កាលពីថ្ងៃសុក្រថា ស្ថាប័នកីឡា មានសេរីភាពក្នុងការប្រើប្រាស់ការសំរេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ថាតើពួកគេគួរបន្តជាមួយនឹងព្រឹត្តិការណ៍ប្រកួតដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ឬមិនបន្ត ដោយវាមិនមែនជាកាតព្វកិច្ចទេ៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


