កីឡា
វ័យត្រឹម ១៧ ឆ្នាំ Yamal ឈរលើគេ ក្នុងចំណោមកីឡាករកំពូលទាំង៥ មានតម្លៃផ្ទេរថ្លៃបំផុតក្នុងលោក
ស្ថាប័ន Transfer Market ទើបធ្វើបច្ចុប្បន្នភាពថ្មី ដោយបានបញ្ចេញឈ្មោះកីឡាករកំពូលទាំង ៥ មានតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខ្សែប្រយុទ្ធវ័យទើប ១៧ ឆ្នាំរបស់ Barcelona កីឡាករ Lamine Yamal បានហក់មក ឈរកំពូលតារាង ជាកីឡាករមានតម្លៃថ្លៃបំផុត ពោលគឺចំនួន ២៣០ លានដុល្លារអាមេរិក។
ចំណែក Jude Bellingham ឈរនៅលេខរៀងទី ២ , Erling Haaland ឈរនៅលេខរៀងទី ៣ និង Kylian Mbappe ឈរនៅលេខរៀងទី ៤ មានតម្លៃខ្លួនស្មើគ្នាចំនួន ២០៧.៣ លានដុល្លារអាមេរិក និងចុងក្រោយកីឡាករ Vinicius Jr. ឈរនៅលេខរៀងទី ៥ មានតម្លៃខ្លួន ១៩៦ លានដុល្លារអាមេរិក។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់របស់កីឡាករទាំង ៥ ដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពលោក៖
១. Lamine Yamal (Barcelona) មានតម្លៃផ្ទេរចំនួន ២៣០ លានដុល្លារអាមេរិក។

២. Jude Bellingham (Real Madrid) មានតម្លៃផ្ទេរចំនួន ២០៧.៣ លានដុល្លារអាមេរិក។

៣. Erling Haaland (Manchester City) មានតម្លៃផ្ទេរចំនួន ២០៧.៣ លានដុល្លារអាមេរិក។

៤. Kylian Mbappe (Real Madrid) មានតម្លៃផ្ទេរចំនួន ២០៧.៣ លានដុល្លារអាមេរិក។

៥. Vinicius Jr. (Real Madrid) មានតម្លៃផ្ទេរចំនួន ១៩៦ លានដុល្លារអាមេរិក។


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


