កីឡា
កីឡាវាយសី កំពុងសាងសមិទ្ធផលថ្មី សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលទើបបិទកាលពីម្សិលមិញ គឺបានបញ្ចប់ដោយជោគជ័យ និងបន្សល់នូវសមិទ្ធផលថ្មីមួយចំនួន ដែលជាសញ្ញាណវិជ្ជមានសម្រាប់សហព័ន្ធ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២២។

ឯកឧត្តម លី កុសល បានគូសបញ្ជាក់នូវសមិទ្ធផលសំខាន់ៗ២ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះគឺទី១-ការបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម កម្រិតអន្ដរជាតិរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែតុលាដែលបង្រៀនដោយលោកស្រី Yau Lin Na គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាវាយសីអាស៊ី ធ្វើឲ្យសិក្ខាកាមបានសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់តែម្ដង។

បើតាមការបញ្ជាក់របស់ឯកឧត្តម «ការអនុវត្តផ្ទាល់នេះ គឺប្រើប្រាស់ភាសាអង់គ្លេសសុទ្ធសាធ ដូចគ្នាទៅនឹងការប្រកួតស៊ីហ្គេមអញ្ចឹងដែរ។ ខ្ញុំជឿជាក់ថា អាជ្ញាកណ្ដាល ចៅក្រម ដែលទើបបញ្ចប់វគ្គនេះ បានរៀនសូត្របទពិសោធន៍ថ្មីៗ ពីអ្នកគ្រូ ដើម្បីរួមគ្នាជាមួយសហព័ន្ធ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣។ វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃក៏ពិតមែនតែមុនពេលមកដល់របស់អ្នកគ្រូ គណៈកម្មការរៀបចំវគ្គ បានធ្វើការបណ្តុះបណ្តាលម្តងហើយ តាមប្រព័ន្ធ Online ដើម្បីឲ្យសិក្ខាកាមមានឱកាសទ្វេដងក្នុងការទទួលយកចំណេះដឹងពីការរៀនសូត្រនេះ»។ ចំណែកសមិទ្ធផលទី២ គឺការរៀបចំការប្រកួតដោយយកលំនាំតាមការប្រកួតកីឡាជាតិ ដើម្បីជាពិសោធន៍ត្រៀមឆ្នាំ២០២៣ ផងដែរ។
ឯកឧត្តម លី កុសល បន្ថែមថា «ការប្រកួតរបស់យើង គឺអនុវត្តតាមទម្រង់ទាំងស្រុងរបស់ការប្រកួតកីឡាជាតិ ដែលបានអនុវត្តតាមបទដ្ឋាននៃការប្រកួតស៊ីហ្គេម ដើម្បីឲ្យកីឡាករ-កីឡាការិនី និងមន្ត្រីរបស់យើងមានឱកាសបានត្រៀមលក្ខណៈសម្បតិ្តជាបណ្តើរៗ ក្នុងការរៀនសូត្រ ដកបទពិសោធន៍ជាក់ស្តែង ឈានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣»។

ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាវាយសីឆ្នាំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩-៣១ ខែតុលា ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៣៨នាក់ មកពី ១៣សមាគម/ក្លិបទូទាំងប្រទេស។ ជាលទ្ធផលបច្ចេកទេស ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ២គ្រឿងខណៈក្លិបកីឡាវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ និងខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ១ និងប្រាក់ ២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស