Connect with us

កីឡា

ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំ​ការ​ប្រកួត​កីឡា​វាយសីមានប្រាក់រង្វាន់សរុប​ ២០ លានរៀល

បានផុស

នៅ

ការប្រកួតកីឡាវាយសីពានរង្វាន់ អ ធី អិន ខេ នឹងចាប់ផ្តើម​នៅថ្ងៃទី ២៩-៣០ ខែ មីនា ឆ្នាំ​២០២៥ ដែល​មាន​​​ ៥១ ​គូ​ចូល​រួម និង​មានប្រាក់រង្វាន់សរុប ២០ លានរៀល ខណៈការប្រកួតនឹងរៀបចំឡើងនៅតារាងវាយសីកោះនរា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍របស់លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ​មីនា​នេះថា ៖«គោលបំណងនៃការរៀបចំកម្មវិធីប្រកួតកីឡាវាយសីនេះ គឺដើម្បីបង្កើតឱកាសថ្មីៗ សម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើតកិច្ចសហប្រតិបត្តិការ។ ផ្តល់ឱកាសឱ្យយុវជន ដែលមកពីអង្គភាពស្ថាប័នខុសៗគ្នា​ អាចបង្កើត និងបង្កើនចំណងមិត្តភាព សាមគ្គីភាព។ មួយវិញទៀត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោម​មូល​បទ មនុស្សម្នាក់ លេងកីឡាមួយប្រភេទ​ ព្រម​ទាំង​ចូលរួមជាសកម្មភាពបំផុតគំនិតដល់យុវជនចូលរួមលេងកីឡា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល កីឡារស់​ក្នុង​សន្តិភាព»។

លោកឧកញ៉ា បានបន្តទៀតថា ៖«ការរៀបចំប្រកួតវាយសីនេះ ជាគោលបំណងជម្រុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឱ្យលេងកីឡា ដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាផ្តល់ឱកាសឱ្យយុវជនកម្ពុជាបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងកីឡាវាយសីផងដែរ»។

សម្រាប់ក្រុមចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺបែកចែកជា ៤ វិញ្ញាសា។ ក្នុងមួយក្រុមមានចំនួនកីឡាករ ២នាក់។
វិញ្ញាសាទាំង៤នៃការប្រកួត រួមមាន៖
១. វិញ្ញាសា វាយគូ អាយុ​ក្រោម​១៦ឆ្នាំ (មាន ១៦ គូ)
២.​ វិញ្ញាសា វាយគូ អាយុ​ក្រោម​២៥ឆ្នាំ (មាន ១៤ គូ)
៣. វិញ្ញាសា វាយគូចម្រុះបុរស-នារី (មាន ៨ គូ)
៤. វិញ្ញាសា វាយគូអាយុ២៥ឆ្នាំឡើង (មាន ១៣ គូ)

ចំណែកប្រាក់រង្វាន់ មាន​ដូច​ខាងក្រោម៖
១. ជ័យលាភីលេខ១ ទទួលបានពាន មេដាយមាស ប្រាក់​រង្វាន់​​១​លានរៀល​ និងរ៉ាកែតកម្នាក់មួយ។
២. ជ័យលាភីលេខ២ ទទួលបាន​មេដាយ​ប្រាក់​ ប្រាក់​រង្វាន់ ៨០​ម៉ឺន​រៀល​ និង ស្បែកជើងម្នាក់មួយគូ។
៣. ជ័យលាភីលេខ៣ ទទួលបានមេដាយ​សំរិទ្ធ ប្រាក់​រង្វាន់​ ៦០​ម៉ឺន​រៀល​ និង កាបូបម្នាក់មួយ។
៤. ជ័យលាភីលេខ៤ ទទួលបានមេដាយសំរឹទ្ធស្ទួន​៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម