កីឡា
សហព័ន្ធកីឡាវាយសី បញ្ជូនកីឡាករ កីឡាការិនីឆ្នើម ៣រូបចូលរួមប្រកួតកីឡាសកលវិទ្យាល័យពិភពលោកនៅអាល្លឺម៉ង់
សហព័ន្ធកីឡាវាយសីកម្ពុជា នឹងបញ្ជូនកីឡាករ ២រូប និងកីឡាការិនី ១រូបទៅចូលរួមប្រកួតប្រជែងកីឡាសកលវិទ្យាល័យរដូវក្កៅពិភពលោកនៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។

លោក កែវ រស់ ជួបជាមួយកីឡាករ
អគ្គលេខាធិការសហព័ន្ធកីឡាវាយសី លោក កែវ រស់ បានឲ្យដឹងថា នៅប៉ុន្មានខែនេះសហព័ន្ធកម្មវិធី និងការបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតក្នុងកម្មវិធីជាច្រើនពិសេសការប្រកួតសកលវិទ្យាល័យរដូវក្ដៅពិភពលោកដែលនឹងធ្វើនៅប្រទេសអាល្លឺម៉ង់។

កីឡាករ វ៉ាត វណ្ណធុន
ចំពោះកីឡាករ ២រូប និងកីឡាការិនី ១រូបនេះសុទ្ធតែជាក្រុមឆ្នើមដែលមានសមត្ថភាពខ្ពស់ និងធ្លាប់ឈ្នះបណ្ដាប្រទេសជិតខាងកម្ពុជាកន្លងទៅទៀត។ បន្ទាប់ពីទទួលបានដំណឹងពីខាង NOCC រួចមកក្រុមវាយសីបានចាប់ហ្វឹកហាត់មករយៈពេលប្រហែល ៤ខែមកហើយដើម្បីត្រៀមចេញទៅប្រជែងមេដាយនៅអាល្លឺម៉ង់លើកនេះ។ ក្នុងនាមសហព័ន្ធសង្ឃឹមជឿជាក់ថាក្រុមវាយសីកម្ពុជានឹងធ្វើបានល្អនៅការប្រកួតកីឡាសកលវិទ្យាល័យពិភពលោកនេះ។

ក្រុមជម្រើសជាតិកីឡាវាយសី
បញ្ជាក់ដែរថា ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះនឹងធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជានឹងបញ្ជូន ៦ប្រភេទកីឡារួមមាន គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី តេក្វាន់ដូ WT ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើនេះ។ សហព័ន្ធវាយសីបញ្ជូនកីឡាការិនី លឿង ម៉ាលីនិច្ច កីឡាករ វ៉ាត វណ្ណធុន កីឡាករ សុខ រីករាយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


