ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ ពូទីន មានភាពម៉ត់ចត់ណាស់លើកិច្ចចរចាទល់មុខគ្នាជាមួយ ហ្សេលេនស្គី
វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃចន្ទទី១២ខែឧសភាថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ពិតជាមានភាពម៉ត់ចត់ក្នុងការស្វែងរកសន្តិភាពនៅក្នុងកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនដែលលោកបានស្នើធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «យើងប្តេជ្ញាស្វែងរកយ៉ាងម៉ឺងម៉ាត់សម្រាប់មធ្យោបាយនៃដំណោះស្រាយសន្តិភាពរយៈពេលវែង» ហើយមេដឹកនាំជាច្រើនបានស្វាគមន៍ចំពោះវិធីសាស្រ្តរបស់លោក ពូទីន។
លោក Peksov បានបន្ថែមថា៖ «វិធីសាស្រ្តនេះ ដែលមានគោលបំណងច្បាស់លាស់ ក្នុងការស្វែងរកដំណោះស្រាយការទូតពិតប្រាកដមួយចំពោះវិបត្តិអ៊ុយក្រែន ការលុបបំបាត់ឫសគល់នៃជម្លោះ និងការបង្កើតសន្តិភាពយូរអង្វែង បានទទួលបានយោគយល់ និងការគាំទ្រពីមេដឹកនាំនៃប្រទេសជាច្រើន»។
សូមបញ្ជាក់ថា លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី មិនបានជួបគ្នាដោយផ្ទាល់តាំងតែពីខែធ្នូឆ្នាំ២០១៩មកម៉្លេះ។ ពាក់ព័ន្ធនឹងសំណើចុងក្រោយនេះ លោក ហ្សេលេនស្គី បានយល់ព្រមចូលរួមនៅក្នុងកិច្ចចរចានាថ្ងៃទី១៥ខែឧសភា ដោយរំពឹងថានឹងមានបទឈប់បាញ់ពេញលេញ។ លោក ហ្សេលេនស្គី បានបង្ហោះសារលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យថា៖ ««ខ្ញុំរង់ចាំជួបពូទីនទល់មុខគ្នានៅប្រទេសតួកគី នាថ្ងៃព្រហស្បតិ៍ខាងមុខ។ ខ្ញុំនៅតែរក្សាជំហរថា ទីក្រុងកៀវរង់ចាំបទឈប់បាញ់ពេញលេញនិងយូរអង្វែង ចាប់ពីថ្ងៃស្អែកទៅដើម្បីផ្តល់មូលដ្ឋានចាំបាច់សម្រាប់ផ្នែកការទូត។ ខ្ញុំរំពឹងថា ទីក្រុងមូស្គូនឹងមិនរកលេសទៀតទេលើកនេះ»។
ទាក់ទិននឹងជំនួបដោយផ្ទាល់រវាង ពូទីន និង ហ្សេលេនស្គី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហើបថា លោកក៏អាចនឹងចូលរួមកិច្ចពិភាក្សាទល់មុខដ៏ធំនេះផងដែរ ដោយនិយាយថា៖ «នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ហើយខ្ញុំសង្ឈឹមថា ជំនួបរុស្ស៊ី-អ៊ុយក្រែនថ្ងៃព្រហស្បតិ៍នៅទីក្រុងអ៊ីស្តង់ប៊ុល នឹងចេញលទ្ធផលយ៉ាងគាប់ប្រសើរ។ ខ្ញុំជឿថា មេដឹកនាំទាំងពីរនឹងធ្វើដំណើរទៅទីនោះ ចំណែកខ្ញុំក៏ទំនងជានឹងហោះទៅទីនោះដែរ»៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ក៏ទំនងចូលរួមក្នុងកិច្ចចរចាសន្តិភាព ពូទីន-ហ្សេលេនស្គី នៅ តួកគី ដែរ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


