កីឡា
អត់ចាំយូរ Liverpool រកឃើញអ្នកជំនួស Arnold ហើយស្រេច
ក្លិបហង្សក្រហម Liverpool បានរកឃើញបេក្ខភាពខ្សែការពារស្លាបស្តាំមកជំនួស Trent Alexander Arnold ហើយ បន្ទាប់ពីកីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំកាន់តែកៀកក្នុងការផ្លាស់ទៅកាន់ Real Madrid នៅរដូវក្តៅខាងមុខ។

នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ Arnold ទំនងនឹងត្រូវចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវផុតកំណត់ ខណៈភាគីខាងកីឡាករ គឺមិនមានឆន្ទៈបន្តកិច្ចសន្យាថ្មីឡើយ។
ថ្មីៗនេះមានការចុះផ្សាយថា Arnold បានព្រមព្រៀងលក្ខខណ្ឌផ្លាស់ទៅកាន់ Real Madrid ហើយ បន្ទាប់ពីក្លិបយក្សប្រចាំរាជធានីនៃប្រទេស អេស្ប៉ាញ បានដាក់សំណើផ្ទេរជាផ្លូវការ។
ងាកមកកាន់ Liverpool វិញ ពួកគេក៏បានត្រៀមផែនការ ដើម្បីចុះកុងត្រានាំយកកីឡាករថ្មី មកជំនួសតារាសញ្ជាតិ អង់គ្លេស រូបនេះរួចរាល់ហើយដែរ។ ក្នុងនោះបើតាមការការចុះផ្សាយដោយសារព័ត៌មានកីឡា Sportbible គឺក្រុមហង្សក្រហម បានសម្លឹងឃើញខ្សែការពារស្លាបស្តាំរបស់ Bayer Leverkusen កីឡាករ Jeremie Frimpong។

ប្រភពដដែលបានបន្ថែមថា ក្រៅពី Jeremie Frimpong គឺក្រុមហង្សក្រហមបាននឹងកំពុងចង់បានកីឡាករមួយចំនួនទៀតមកពង្រឹងក្រុម ស្របតាមការចង់បានរបស់អ្នកចាត់ការលោក Arne Slot ដូចជា Alexander Isak របស់ Newcastle, Milos Kerkez របស់ Bournemouth និងខ្សែបម្រើការពារ Calos Baleba របស់ Brighton៕



ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


