ព័ត៌មានជាតិ
លោក ស សុខា អំពាវនាវកម្មកររោងចក្រចូលរួមការពារសន្តិភាព ដើម្បីរក្សាបានឆ្នាំងបាយរបស់ខ្លួន
ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករ-កម្មការិនីជាង២ ៣០០នាក់ នៅស្រុកកំចាយមារ ខេត្តព្រៃវែង លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវសារៈសំខាន់ នៃកិច្ចការពារសុខសន្តិភាព ដែលពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងកម្មករ-កម្មការិនី ត្រូវតែបន្តយកចិត្តទុកដាក់ថែរក្សា។ រួមថែរក្សាដ្បិតសន្តិភាពបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ដែលក្នុងនោះបានបង្កលក្ខណៈឱ្យអ្នកវិនិយោគមកបណ្តាក់ទុន បង្កើតរោងចក្រសហគ្រាស ដូចដែលពលរដ្ឋកំពុងបំពេញការងារក្នុងរោងចក្រនៅស្រុកកំចាយមារនេះស្រាប់។

ភ្ជាប់នឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុករោងចក្រដែលមាននៅក្នុងមូលដ្ឋានស្រុកកំចាយមារនេះ ថា ក៏មិនខុសពីរោងចក្រតាមបណ្តាមូលដ្ឋានផ្សេងៗទូទាំងប្រទេសដែរ គឺអាចដំណើរការទៅបានអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសប្រភពទីផ្សារសម្រាប់ការនាំចេញលទ្ធផលពីរោងចក្រនេះយកទៅលក់។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តកម្មករ-កម្មការិនី ខិតខំបំពេញការងារឱ្យបានសកម្ម គោរពតាមលក្ខខណ្ឌនៃការអនុវត្តការងារស្របទៅតាមច្បាប់ស្តីពីការងាររបស់កម្ពុជា ចូលរួមថែរក្សារាល់សម្ភារៈ និងមធ្យោបាយបម្រើឱ្យការងារក្នុងរោងចក្រ ក្នុងន័យចាត់ទុករោងចក្រប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។
ខណៈកម្មករ-កម្មការិនី ជាអង្គពិធី ភាគច្រើនមានមូលដ្ឋាននៅជុំវិញតំបន់រោងចក្រនេះស្រាប់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដូចគ្នាឱ្យពេលវិលត្រឡប់ទៅផ្ទះវិញ ឬសម្រាប់ការធ្វើដំណើរតាមផ្លូវ ទៅមកធ្វើការបើកបរដោយការគោរពច្បាប់ មានមួកសុវត្ថិភាពពាក់ជាប្រចាំ ចូលរួមសកម្មភាពល្អៗក្នុងសង្គម ទប់ស្កាត់ក្មេងទំនើង និងសហការជាមួយអាជ្ញាធរអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីបង្កើតភាពសុខដុម និងការអភិវឌ្ឍក្នុងមូលដ្ឋាន។

លោក បានសង្កត់ធ្ងន់ថា សកម្មភាពរួមចំណែកធ្វើអំពើល្អម្នាក់បន្តិចៗ របស់ប្រជាពលរដ្ឋជារួម និងក្នុងនោះក៏មានកម្មករ កម្មការិនីដែរនោះ ជាការបញ្ជាក់អំពីភាពសុខសាន្តជារួម និងលទ្ធផលដ៏ល្អនៃការប្រព្រឹត្តទៅរបស់សង្គមក្នុងប្រទេសកម្ពុជាទាំងមូល៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


