ព័ត៌មានជាតិ
ចង់ដឹងមាសទឹក ៨ ឬទឹក ១០ មានស្នៀតពិសេសមួយ លទ្ធផលច្បាស់ ១០០%
ពិតជារីកចម្រើនជឿនលឿនបំផុត ដែលពីដើមមកអ្នកលក់ដូរនិងទិញមាសច្រើនយកមាសមកដុត ដើម្បីចង់ដឹងថា មាសសុទ្ធឬមិនសុទ្ធម្យ៉ាងទៀត ចង់ដឹងមាសទឹកប៉ុន្មាន។

ចង់ដឹងកាន់តែច្បាស់ភ្នាក់ងារកម្ពុជាថ្មី បានចុះសាកសួរព័ត៌មានពីអាជីវករលក់មាសប្តូប្រាក់ម្នាក់ ក្នុងផ្សារច្បារអំពៅ នាថ្ងៃទី២៣ ខែធ្នូ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ព្រោះពីមុនមកអ្នកទិញដូរនិងលក់មាសច្រើនតែយកមាសមកដុតឬកោសនិងថ្ម ដើម្បីចង់ដឹងរួចវាយតម្លៃទៅលើមាសទឹកប៉ុន្មាននោះ។

អាជីវករម្នាក់មានវ័យ៦០ឆ្នាំ បានប្រាប់ថា សព្វថ្ងៃនេះ បើគេចង់ដឹងថា មាសសុទ្ធឬមាសក្លែង គឺងាយស្រួលបំផុត ដោយពុំចាំបាច់យកមកដុតនោះទេ គឺគេប្រើម៉ាស៊ីនដ៏ទំនើបមកពិនិត្យ គឺលទ្ធផលចេញមកភ្លាមៗ។ បងប្រុសជាអាជីវករបន្តថា ម៉ាស៊ីនពិនិត្យនិងវាយតម្លៃទឹកមាសនេះ គឺបងប្រុសទិញមកពីសហរដ្ឋអាមេរិកក្នុងតម្លៃ២០០០០ដុល្លារ។ ការប្រើប្រាស់ម៉ាស៊ីនពិនិត្យមាសនេះ គឺគ្រាន់តែយកមាសដាក់ទៅក្នុងម៉ាស៊ីន គឺម៉ាស៊ីនបានចេញលើអេក្រង់តាមដានដោយវាយតម្លៃទឹក មាសភ្លាមៗដោយពុំចាំបាច់យកទៅដុតដូចពីដើមឡើយមកទេ។ ហើយមិនប៉ះពាល់គុណភាពមាស ដែលយកទៅពិនិត្យទៀតផង។ ចំពោះតម្លៃពិនិត្យមើលទឹករបស់មាស ដើម្បីចង់ដឹងថា មាសទឹកប៉ុន្មាននោះ គឺពិនិត្យម្តងថ្លៃ៤០០០រៀលឬ១ដុល្លារប៉ុណ្ណោះ។


តាមការឲ្យដឹងពីបងប្រុស សាន វ៉ិន ដែលយកមាសទៅឲ្យបងប្រុសជាអាជីវករពិនិត្យនោះបានឲ្យដឹងថា ម៉ាស៊ីនពិនិត្យគុណភាពមាសនេះ ពិតជាត្រឹមត្រូវអត់ខ្ចោះហើយយុត្តិធម៌ជាងមាត់មនុស្ស ដែលតែងឲ្យតម្លៃទៅមាស ដែលគេពិនិត្យ ហើយម្យ៉ាងទៀតបើយើងយកមាសទៅពិនិត្យក្នុងម៉ាស៊ីននេះ គឺបានឃើញពីគុណភាពដោយពុំមានអ្នកណាបញ្ជាវាឡើយ។ ដូច្នេះបើចង់ដឹងថា មាសរបស់យើងទឹកប៉ុន្មាននោះ សូមបញ្ឈប់ការយកទៅឲ្យជាងទងដុតមើលធ្វើអី គឺគួរតែយកទៅហាងលក់មាស ដែលមានម៉ាស៊ីននេះ សម្រាប់ពិនិត្យទើបត្រឹមត្រូវមិនក្លែងបន្លំទៀតផង៕
អត្ថបទ៖ នរា
សូមចុចអាន៖ អាជីវករម្នាក់ប្រាប់វិធីមើលងាវ កុំឲ្យច្រឡំងាវចិញ្ចឹម និងងាវធម្មជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


