ព័ត៌មានអន្ដរជាតិ
តម្លៃមាសឡើងជាង ១% វិញ ជុំវិញកម្សោយប្រាក់ដុល្លារ និងសេដ្ឋកិច្ច
តម្លៃមាសអន្តរជាតិបានកើនឡើងជាង ១ ភាគរយ ឡើងវិញ សម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ដោយសារតែកម្សោយនៃប្រាក់ដុល្លារ និងទិន្នន័យសេដ្ឋកិច្ចអាមេរិក រួមជាមួយនឹងឧបសគ្គនៃការចរចាបញ្ចប់ជម្លោះអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៣៧,៩០ ដុល្លារ ឬ ១,១៩ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២២៤,៧២ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ និង ៣៣ នាទីយប់ ថ្ងៃព្រហស្បតិ៍ នៅក្រុងញូវយ៉ក (ម៉ោង ១០ និង ៣៣ នាទីព្រឹកថ្ងៃសុក្រ នៅក្រុងហុងកុង)។ មាសអាមេរិកវិញ បានកើនឡើង ១,២ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៣ ២២៦,៦ ដុល្លារ/អោន។
ការស្ទុះឡើងវិញនៃតម្លៃមាសនេះ ក្រោយប្រាក់ដុល្លារ បានធ្លាក់ចុះ ០,១ ភាគរយ កាលពីថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានោះ ទិន្នន័យពីរដ្ឋាភិបាលអាមេរិកបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកផលិតនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែមេសា ខណៈកំណើននៃការលក់រាយបានធ្លាក់ចុះ។ កាលពីដើមសប្តាហ៍នេះ របាយការណ៍មួយបានបង្ហាញថា តម្លៃអ្នកប្រើប្រាស់បានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងខែមេសា។

កម្សោយនៃតួលេខអំពីសេដ្ឋកិច្ច អាចជាសញ្ញានៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងជួយបង្កើនលទ្ធភាពកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ដែលជាធម្មតាតែងធ្វើឱ្យអ្នកវិនិយោគងាកទៅទិញមាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព។
កំណើនតម្លៃមាសដដែល ក៏រួមចំណែកផងដែរពីការដួលរលំនៃការចរចាសន្តិភាពពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ក្រោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនចូលរួមការចរចានៅប្រទេសតួកគី៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


