ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិហក់ឡើងជាថ្មី ជុំវិញកម្សោយដុល្លារ និងភាពតានតឹងសកល
តម្លៃមាសសម្រាប់ការជួញដូរគិតត្រឹមចុងម៉ោងនៃថ្ងៃចន្ទ (ម៉ោងនៅក្រុងញូវយ៉ក) បានកើនឡើងជាង ៨០ ដុល្លារ ឬជាង ២ ភាគរយ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៣ សប្ដាហ៍ ដោយសារតែកម្សោយនៃប្រាក់ដុល្លារ ភាពតានតឹងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ កើនឡើង ៨៣,៦៩ ដុល្លារ ឬ ២,៥៤ ភាគរយ ដោយជួញដូរនៅ ៣ ៣៧៣,៤៧ ដុល្លារ/អោន គិតត្រឹមម៉ោង ២២ និង ១៥ នាទី យប់ថ្ងៃចន្ទ នៅទីក្រុងញូវយ៉ក (ម៉ោង ១០ និង ១៥ នាទីព្រឹកថ្ងៃអង្គារ នៅក្រុងហុងកុង)។
ចំណែកឯមាសនាពេលអនាគតរបស់អាមេរិកវិញ បានបញ្ចប់ការជួញដូរនៅតម្លៃ ៣ ៣៩៧,២ ដុល្លារ/អោន ដោយកើនឡើង ២,៥ ភាគរយ។
កំណើននៃតម្លៃមាសកើតឡើង ខណៈតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ០,៥ ភាគរយ បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណផ្សេងទៀត សម្រាប់ការជួញដូរនៅថ្ងៃចន្ទដូចគ្នា។

អ្នកជំនាញបានលើកឡើងថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើដែកថែប និងអាលុយមីយ៉ូម នាំចូលអាមេរិកដល់ ៥០ ភាគរយ ក៏ដូចជាការវាយប្រហាររបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីជ្រៅរបស់រុស្ស៊ីកាលពីសប្ដាហ៍មុន បានបង្កើនហានិភ័យភូមិសាស្រ្តនយោបាយ និងបង្កភាពស្រពិចស្រពិលសម្រាប់វិនិយោគិន។
ភាពតានតឹងពាណិជ្ជកម្មចិន អាមេរិក ក៏ហាក់ឡើងកម្ដៅបន្តិចផងដែរ ក្រោយ ត្រាំ ចោទប្រកាន់ថាចិនរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធគយនៅក្រុងហ្សឺណែវ ដែលភាគីទាំង២ ព្រមព្រៀងគ្នាទម្លាក់អត្រាពន្ធខ្ពស់រៀងៗខ្លួនកាលពីពាក់កណ្ដាលខែឧសភា។ ជាមួយគ្នានោះ វិនិយោគិនក៏កំពុងតាមដានលើការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក ជុំវិញគោលនយោបាយអត្រាការប្រាក់ ចំពេលដែលសេដ្ឋកិច្ចអាមេរិក ស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។
គួរគូសបញ្ជាក់ថា តម្លៃមាសដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាព មានទំនោរកើនឡើងចំពេលមានភាពមិនប្រាកដប្រជាទាំងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចជាដើម។ តម្លៃវាបានហក់ឡើងដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ប្រមាណ ៣ ៥០០ ដុល្លារ/អោន កាលពីចុងខែមេសា ដោយសារតែភាពតានតឹងពាណិជ្ជកម្មសកល ពាក់ព័ន្ធពន្ធគយរបស់លោក ត្រាំ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


