ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិធ្លាក់ចុះ ក្រោមវឌ្ឍនភាពនៃការចរចាពន្ធអាមេរិក-ចិន
តម្លៃមាសអន្តរជាតិបានធ្លាក់ចុះមកត្រឹមជាង ៣ ២៧០ ដុល្លារ/អោន សម្រាប់ថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍នេះ ក្រោយមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក និងចិន អះអាងពីវឌ្ឍនភាពនៃការចរចាពន្ធនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងសប្ដាហ៍កន្លងទៅ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ១,៥៥ ភាគរយ ឬប្រមាណ ៥១,៦៤ ដុល្លារ ដោយជួញដូរនៅតម្លៃ ៣ ២៧៤,៦៦ ដុល្លារ/អោន គិតត្រឹមម៉ោង ២ និង ៤៨ នាទី នារសៀលថ្ងៃចន្ទ នៅទីក្រុងហុងកុង។
អ្នកជំនាញលើកឡើងថា កំណើននៃតម្លៃនេះបណ្ដាលមកពីសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម ដែលធ្វើឱ្យភាពទាក់ទាញនៃការវិនិយោគលើទ្រព្យសម្បត្តិសុវត្ថិភាពប្រភេទនេះ ថយចុះមកវិញ។
សហរដ្ឋអាមេរិក និងចិន បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មកម្រិតខ្ពស់កាលពីថ្ងៃអាទិត្យ ដោយមន្ត្រីអាមេរិកបានលើកឡើងពី «កិច្ចព្រមព្រៀងប្រកបដោយផលិតភាព» ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ខណៈមន្ត្រីចិនលើកឡើងពី «ការឯកភាពគ្នា» ដែលជា «ដំណឹងល្អសម្រាប់ពិភពលោក»។

កន្លងមក សង្រ្គាមពាណិជ្ជកម្មពន្ធគយរវាងសហរដ្ឋអាមេរិក និងចិន បានបង្កភាពមិនប្រាដកប្រជាផ្នែកសេដ្ឋកិច្ច ដែលធ្វើឱ្យតម្លៃមាសហក់ឡើងបំបែកកំណត់ត្រាជាបន្តបន្ទាប់ រហូតដល់ ៣ ៥០០ ដុល្លារ/អោន នៅថ្ងៃទី ២២ មេសា។ ទោះបីជាថយចុះមកត្រឹមជាង ៣ ២៧០ ដុល្លារ/អោន ក្ដី វានៅតែខ្ពស់ ធៀបនឹងតម្លៃកាលពីដើមឆ្នាំ។
ជាជំនាញខ្លះបានព្យាករថា តម្លៃមាសអាចថយចុះបន្ថែមទៀត ចំពេលដែលហានិភ័យនៃភូមិសាស្រ្តនយោបាយថយចុះ និងកំណើនឡើងវិញនៃប្រាក់ដុល្លារ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


