ព័ត៌មានអន្ដរជាតិ
តម្លៃមាសធ្លាក់ចុះជាគំហុកជាថ្មី ជុំវិញការធូរស្រាលនៃសង្រ្គាមពាណិជ្ជកម្ម
តម្លៃមាសអន្តរជាតិសម្រាប់ការជួញដូរនៅថ្ងៃពុធ បានធ្លាក់ចុះជាគំហុកជាថ្មីដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១ ខែ ដោយសារតែការស្រាកស្រាន្តនៃភាពតានតឹងសង្រ្គាមពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិន ដែលធ្វើឱ្យវិនិយោគិនងាកទៅរកជម្រើសវិនិយោគដទៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានធ្លាក់ចុះ ៧១,៥៨ ដុល្លារ ឬ ២,២១ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ១៧២,៦ ដុល្លារ/អោន គិតត្រឹម៉ោង ១០ និង ២២ នាទីយប់ថ្ងៃពុធ នៅទីក្រុងញូវយ៉ក (ម៉ោង ៩ និង ២២ ព្រឹក ថ្ងៃព្រហស្បតិ៍ នៅកម្ពុជា)។ តម្លៃមាសនាពេលអនាគតរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,៨ ភាគរយ ដោយបញ្ចប់ការជួញដូរថ្ងៃពុធ នៅ ៣ ១៨៨,៣ ដុល្លារ/អោន។
អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃតម្លៃមាសនាពេលនេះ បណ្ដាលមកពីការធូរស្រាលនៃជម្លោះពាណិជ្ជកម្ម ក្រោយសហរដ្ឋអាមេរិក និងចិន ព្រមព្រៀងទម្លាក់អត្រាពន្ធខ្ពស់កប់ពពករបស់ខ្លួន ក្នុងរយៈពេល ៩០ ថ្ងៃ ដោយចូលជាធរមានពីម្សិលមិញតទៅ។

ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចឃើញខ្លួនឯងដោះស្រាយដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោកបន្ថែមផងដែរ កិច្ចព្រមព្រៀងជាមួយឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង កំពុងដំណើរការនាពេលនេះ។
គួរគូសបញ្ជាក់ថា មាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាពនៅពេលមានភាពមិនប្រាកដប្រជា កើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តជាបន្តបន្ទាប់ រហូតដល់ ៣ ៥០០ ដុល្លារ/អោន នៅថ្ងៃទី ២២ ខែមេសា មុនពេលវាធ្លាក់ចុះមកត្រឹមតម្លៃបច្ចុប្បន្ន។ ទោះបីជាយ៉ាងនេះក្ដី តម្លៃមាសនៅតែកើនឡើងប្រមាណ ២១,៣ ភាគរយ ធៀបនឹងអត្រាតម្លៃកាលពីដើមឆ្នាំនេះ៕
-
សេដ្ឋកិច្ច២៤ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ ថ្ងៃ agoអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីក្លែងឯកសណ្ឋាន និងឯកសារសាធារណៈ


