សន្តិសុខសង្គម
អ្នកប្រើទឹកស្អាតនៅស្រុកសំរោង ខេត្តតាកែវ ស្នើអាជ្ញាធរជួយអន្តរាគមន៍ក្រោយឃើញវិក្កយបត្រប្រើអស់ជាង៤លានក្នុងមួយខែ
ពលរដ្ឋកំពុងប្រើប្រាស់បណ្តាញទឹកស្អាតរស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ពិសេសលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាជួយអន្តរាគមន៍ និងធ្វើអធិការកិច្ចលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ដែលមានអាសយដ្ឋានភូមិលំចង់ ឃុំលំចង់ ស្រុកសំរោង ក្រោយចេញវិក្កយបត្រឲ្យពលរដ្ឋមួយគ្រួសារ ក្នុងខែវិច្ឋិកា ឆ្នាំ២០២៤ ថាបានប្រើប្រាស់អស់ទឹក១,៧៤៤ម៉ែត្រគូប គិតជាទឹកប្រាក់៤,០១១,២០០លានរៀល។

តាមការបញ្ជាក់ពីអតិថិជនឈ្មោះ សុខ សុខា ភេទស្រី ដែលកំពុងរងគ្រោះក្នុងករណីនេះថា រាល់ខែគាត់ប្រើប្រាស់ទឹកយ៉ាងច្រើនអស់៤ម៉ឺន ទៅ៥ម៉ឺនរៀលប៉ុណ្ណោះ លើសអីតែខែវិច្ឆិកា អស់ដល់ទៅជាង៤លានរៀល។ គាត់បន្ថែមថា គេសុំសម្រួលឲ្យគាត់បង់ត្រឹម១,២០០,០០០រៀលវិញ ដើម្បីបញ្ចប់រឿង តែគាត់មិនព្រមព្រោះវាហួសហេតុពេក។ ហើយនេះក៏មិនមែនជាករណីថ្មីដែរ ជាករណីចាស់កើតឡើងដដែលៗដែលថៅកែទឹកស្អាតខាងលើធ្លាប់ធ្វើដាក់អតិថិជនគាត់ក្នុងសហគមន៍។
ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ដា ហៅម៉ាប់ ថៅកែទឹកស្អាត សំណាងឌីណាលំចង់ បានបកស្រាយថា បានជាយ៉ាងនេះ ព្រោះកន្លងមកបុគ្គលិកគាត់កត់គីឡូខ្វះ ចឹងហើយបានជាពេលនេះគាត់ស្រាវជ្រាវទៅឃើញប្រើអស់ប៉ុណ្ណឹង។ គាត់ពន្យល់ថា ករណីនេះ កើតឡើងពីបុគ្គលិកគាត់ ដែលអ្នកដើរកត់កុងទ័រទឹកតាមផ្ទះ គាត់ធ្វើការប្រហែស ដោយមិនបានចុះស្រង់កុងទ័រទឹកតាមផ្ទះរបស់អតិថិជនតាមផ្ទះទេ តែបែរជាចេញវិក្កយបត្រស្មានៗ រយៈពេល២ឆ្នាំមកហើយ។ ហេតុនេះ ទើបគាត់ចេញវិក្កយបត្រសរុបឃើញត្រូវបង់ ៤លានរៀលជាង!។ គាត់ថា បុគ្គលិកគាត់ស្មានៗគីឡូហើយកត់ ទើបគីឡូវាឡើងច្រើនជាន់គ្នា៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


