ព័ត៌មានជាតិ
អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ ឃុំព្រែកដំបូក ស្នើសុំផ្លាស់ប្ដូរសេវាករទឹកស្អាតចេញ
អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ស្នើសុំផ្លាស់ប្ដូរសេវាករផ្គត់ផ្គង់ទឹកស្អាត ខណៈបញ្ហាផ្គត់ផ្គង់ទឹកស្អាតនេះកើតឡើងជាយូរឆ្នាំមកហើយពុំមានការដោះស្រាយ។

អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងឃុំព្រែកដំបូក នៃស្រុកស្រីសន្ធរ បាននាំគ្នាបង្ហោះសារលើបណ្ដាញសង្គមពីបញ្ហាផ្គត់ផ្គង់ទឹកស្អាត ខណៈសេវាករផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ និងទឹកមិនស្អាតទៀត។ ចំពោះបញ្ហាមួយនេះបានកើតឡើងជាយូរឆ្នាំមកហើយ ដោយគ្មានដោះស្រាយ ដូច្នោះប្រជាពលរដ្ឋ ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន ស្នើសុំដល់ រដ្ឋបាលខេត្តកំពង់ចាម ជាពិសេស លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្វើការដោះស្រាយបញ្ហាមួយនេះផង។

កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ លោកអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញចុះមកពិនិត្យស្ថានភាព និងដោះស្រាយម្តងហើយ ដោយទុកឱសានវាទ ៣ ខែ ប៉ុន្តែគិតមកដល់ពេលនេះរយៈពេល ៥ ខែហើយ ពុំមានដោះស្រាយឡើយ។

បើតាមកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា សេវាករដែលទទួលបានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងឃុំព្រែកដំបូកនេះ គឺចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើងនៅឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។

លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងអំឡុងពេលមានបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះ ដាច់ទឹករយៈពេលយូរថ្ងៃថែមទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ លោក ប៊ិន ឡាដា ក៏បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី ១៤ ឧសភា នេះថា បន្ទាប់ពីទទួលបានការរាយការណ៍ និងចុះពិនិត្យជាច្រើនលើកច្រើនសាមក អាជ្ញាធរឃុំ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅក្នុងឃុំព្រែកដំបូកនេះ បានធ្វើការបង្ហោះសារលើបណ្តាញសង្គម និងដាក់ពាក្យតាមរយៈរដ្ឋបាលស្រុកទៅថ្នាក់ខេត្ត ដើម្បីស្នើសុំផ្លាស់ប្ដូរសេវាករផ្គត់ផ្គង់ទឹកស្អាតចេញ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


